ដាច់ចង្កឹះបាត់ បុរសម្នាក់ ខំរៀបចំទៀន១០០ ចេញជាអក្សរសុំមិត្តស្រីរៀបការ មានអី ស្រាប់តែ….

បរទេស៖ កាលពីពេលថ្មីៗនេះផ្ទុះនូវរឿងរ៉ាវដ៏ហួសចិត្តនិងស៊យមួយដោយមានបុរសម្នាក់មានឈ្មោះថា Albert Ndreu អាយុ២៦ឆ្នាំ រស់នៅក្នុងទីក្រុង Sheffield បានរៀបចំការស្នើសុំមិត្តស្រីរៀបការយ៉ាងរ៉ូមែនទិកមួយនៅផ្ទះ ស្រាប់តែជួបរឿងនឹកស្មានមិន

ដល់ដោយភ្លើងឆាបឆេះខ្ទេចតែម្ដង។ ដោយឡែកនេះបើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ លោក Albert បានចំណាយពេលបួនម៉ោងក្នុងការរៀបចំទៀនតូចៗចំនួនប្រមាណ១០០ នៅ

ក្នុងបន្ទប់ទទួលភ្ញៀវ និងរៀបចេញជាអក្សរ «រៀបការនឹងបងទេ?» លើឥដ្ឋ រួមទាំងមានប៉េងប៉ោងចម្រុះពណ៌ប្រមាណ៦០ផងដែរ។ បន្ទាប់ពីរៀបចំសព្វគ្រប់រួចមក លោកក៏បានចេញទៅខាងក្រៅ ដើម្បីទៅ

ទទួលមិត្តស្រីត្រលប់មកផ្ទះ។ មានអីស្រាប់តែឃើញផ្សែងហុយចេញផ្ទះ ទើបលោកនិងមិត្តស្រី ប្រញាប់ប្រញាល់ទូរសព្ទទៅកាន់ភ្នាក់ងារពន្លត់អគ្គិភ័យភា្លមៗរួចក៏ឆេះខ្ទេចបែបនេះតែម្តង៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖
ប្រភព we-kh

Leave a Reply

Your email address will not be published. Required fields are marked *