ឆ្លាតហួស បុរសម្នាក់ប្រើមូលប្បទានប័ត្រក្លែងក្លាយ ទៅទិញរថយន្តទំនើបតម្លៃ ១៤ម៉ឺនដុល្លារ ពេលបែកការណ៍ក៏បែរជានិយាយថា…

កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ក្នុងគេហទំព័រ New York Time មានការចេញផ្សាយអំពីករណីបុរសម្នាក់ បានប្រើមូលប្បទានប័ត្រក្លែងក្លាយទៅទិញរថយន្ត ប្រណិតតម្លៃ ១៤ម៉ឺនដុល្លារ ហើយនៅមិនអស់ចិត្តទេ គាត់នៅមានបំណងប្រើបមូលប្បទានប័ត្រ ក្លែងក្លាយនោះ ទៅទិញនាឡិកាប្រណីតៗទៀតផង ប៉ុន្តែទីបំផុតបានបែកការណ៍ អាចនិយាយបានថា គាត់យកឡានប្រណីត បើកដើរលេងបានមួយថ្ងៃ ក៏ត្រូវគេចាប់ឲ្យទៅដេកនៅក្នុងពន្ធធនាគារជំនួសវិញ។

បុរសម្នាក់នេះ គាត់ឈ្មោះថា Casey William Kelly អាយុ ៤២ឆ្នាំរស់នៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិច។ កាលពីថ្ងៃទី២៨ ខែកក្កដា គាត់បានទៅកន្លែងលក់ឡានមួយកន្លែង ហើយគាត់ក៏បានសម្រេចចិត្តទិញរថយន្តម៉ាក Porsche 911 Turbo ដោយធ្វើការបង់ប្រាក់តាមរយៈមូលប្បទានប័ត្រមានតម្លៃ ១៤ ម៉ឺនដុល្លារ។

ពេលដែលគាត់បោកប្រាស់ បុគ្គលិកអ្នកលក់ តាមរយៈមូលប្បទានប័ត្រក្លែងក្លាយបានហើយ គាត់ក៏បានចិត្ត គិតថាមិនមាននរណាគេដឹងពីល្បិចគាត់ទេ។ នៅថ្ងៃបន្ទាប់មក គាត់ក៏បានប្រើល្បិចដដែលនោះ ទៅទិញនាឡិកាដែលមានតម្លៃថ្លៃៗបន្តទៀត។ ប៉ុន្តែគ្រប់យ៉ាងវា ប្រកបទៅយ៉ាងរលូនដូចលើកមុនទេ ដោយសារតែហាងលក់នាឡិកានោះ សម្រេចចិត្តរក្សាទុកមូលប្បទានប័ត្រនោះសិន រហូតទាល់ដកលុយបាន ទើបគេប្រគល់នាឡិកានោះទៅឲ្យគាត់។

ខណៈពេលដំណាលគ្នានោះ ភ្នាក់ងារលក់រថយន្ត បានយកមូលប្បទានប័ត្ររបស់គាត់ ទៅដកលុយនៅធនាគារ ទើបធ្វើឲ្យបែកការណ៍ថា មូលប្បទានប័ត្រនោះគឺក្លែងក្លាយ។ បន្ទាប់មកភ្ងាក់ងារលក់រថយន្តនោះ ក៏បានប្តឹងប៉ូលីសភ្លាមៗ អំពីហេតុការណ៍ដែលបានកើតឡើង។

ទីបំផុតប៉ូលីសចាប់ខ្លួន Casey បានសម្រេច ស្របពេលជាមួយគ្នានោះដែរ ខាងហាងលក់នាឡិកាក៏បានធ្វើការរាយការណ៍មកប៉ូលីសថា ពួកគេបានទទួលមូលប្បទានប័ត្រក្លែងក្លាយពីបុរសឈ្មោះ Casey នោះដែរ។ ក្រោយមក Casey ក៏បានសារភាពទទួលកំហុស ថាគេពិតជាបានប្រព្រឹត្តរឿងបែបនោះមែន ចំណែកឯមូលប្បទានប័ត្រក្លែងក្លាយនោះវិញ គឺគេធ្វើវាឡើងដោយខ្លួនឯង តាមរយៈការព្រីនចេញពីកុំព្យូទ័រនៅឯផ្ទះរបស់គេ៕
ខាងក្រោមនេះជារូបតំណាង

Leave a Reply

Your email address will not be published. Required fields are marked *