ប៉ូលិសប្រុសព្រឺក្បាលខ្ញាករត់ជាន់ជើងគ្នា តែមិននឹកស្មានថាប៉ូលិសស្រីហ៊ានធ្វើរឿងបែបនេះសោះ…
បើយោងតាមសម្តីរបស់ម្ចាស់ហាងដែលបានប្រាប់អ្នកកាសែតMiami Herald បាននិយាយថា ៖ “ខ្ញុំសម្លឹងឃើញពស់ធំពេក ក៏ស្លន់ស្លោរ។
ហើយតាមប្រភពដដែលបានបន្តថា ពស់ថ្លាន់១ក្បាលនោះមាន ប្រវែង ១,៨ម៉ែត្រ ។
ខណៈពេលដែលគេឃើញដូច្នេះក៏បានហៅប៉ូលិស “ប្រុស” ២រូបឲ្យមកចាប់ពស់ថ្លាន់នោះប៉ុន្តែប៉ូលិសប្រុសនោះ ក៏ភ័យខ្លាច ពុំហ៊ានទាំងចូលជិត។
ស្រាប់តែប៉ូលិសស្រីម្នាក់ឈ្មោះ Traci Sierra ស្ទុះយកស្រោមដៃពាក់នឹងបានចាប់វាជាប់ដាក់វាក្នុងប្រអប់។ អ្នកនៅក្បែរៗនោះ ពិតជាស្រែកហ៊ោសរសើរនារីប៉ូលិសក្លាហាន។
។ចំណែកឯជនល្មើសត្រូវបានចាប់ខ្លួន នឹងបញ្ជូនទៅឲ្យប៉ូលិសធ្វើការសាកសួរនឹងដោះស្រាយ។