ហេតុអ្វីក៏មើលងាយអ្នកក្រម្លេះ បុរសស្រុកភ្នំម្នាក់ត្រូវគេរើសអើង និងបដិសេធ​ឲ្យ​ឡើង​ជិះ​ឡាន​ក្រុង ព្រោះតែហេតុផលនឹកស្មានមិនដល់…

ប្រទេសហ្វីលីពីន៖បើយោងតាមបណ្តាញសង្គមម្នាក់​ឈ្មោះ Dhrins Laurente Napeek បានឲ្យដឹងថា បុរសម្នាក់កំពុង​រង់ចាំ​រថយន្ត​ក្រុងខណៈពេលដែលរថយន្តក្រុងមកដល់ហើយ គាត់រន្ធត់ចិត្ត​ជាខ្លាំង នៅពេលដែល​ឃើញ​មានតែ​បុរស​ម្នាក់នេះ​តែម្នាក់ឯង​គត់ ដែលគេមិនឲ្យគាត់ជិះ។
ពិតណាស់សង្គមយើង​សព្វថ្ងៃ​ហាក់ដូចជាមើលមនុស្ស​តែ​សំបក​ក្រៅ ជាពិសេស ​រូបរាង​, ការនិយាយស្តី ឬ ការ​ស្លៀកពាក់​ នឹងរបស់ប្រើប្រាស់ប្រេនៗ ។

ចំណែកឯ​ការប្រកាន់​ជាតិ​សាសន៍​វិញ ក៏ដូចគ្នាដែរ ដូចជាបុរស​ម្នាក់នេះអញ្ចឹងដែរ ​ដែលគាត់​ស្លៀក បែប​អ្នក​ព្រៃភ្នំ​ ដែលត្រូវបានអ្នករួមដំណើរជាច្រើនមិនយល់ព្រមឲ្យគាត់ជិះជាមួយ។​

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាម​ការ​ផុស​របស់​ស្ត្រី​ម្នាក់ បាន​អះអាងថា រថយន្តក្រុង​នោះបាន​ផ្ទុក​មនុស្ស​ពេញ​ចង្អៀត​ទៅហើយ ហេតុនេះ ពុំ​អាចដាក់​បន្ថែម​គាត់​ម្នាក់ទៀត​បានទេ ។ដូច្នេះហើយការធ្វើដំណើរទៅផ្ទះរបស់គាត់ត្រូវបានផ្អាក។

Leave a Reply

Your email address will not be published. Required fields are marked *