ផលល្អរបស់ទឹកអំពៅដែលអ្នកមិនធ្លាប់ដឹងពីមុន!

១-កាត់បន្ថយការរលាក និងផ្ដល់សំណើម៖រសជាតិផ្អែមពីស្ករក្នុងដើមអំពៅ គឺជារសជាតិផ្អែមធម្មជាតិដែលពោរពេញដោយសារធាតុចិញ្ចឹមដូចជា កាល់ស្យូម ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជាប៉ូលីហ្វេណុល ដែលជាភ្នាក់ងារប្រឆាំងនិងការរលាកបានល្អ។ ដូច្នេះការការបន្ថយការរលាកនៅក្នុងកនិងធ្វើឲ្យបំពង់កមានអារម្មណ៍ថាមានសំណើមច្រើន។ វាក៏ជួយកាត់បន្ថយការក្អកបានដែរ។

២-បង្កើនថាមពលដល់រាងកាយ៖ស្ករក្នុងអំពៅអាចជួយផ្ដល់ថាមពលដល់រាងកាយបានយ៉ាងល្អ។នៅពេលដែលអ្នកគ្រាន់តែផឹកវាមួយកែវអ្នកនឹងមានអារម្មណ៍ថាស្រស់ស្រាយ មានកម្លាំង វាជួយធ្វើឲ្យខួរក្បាលស្រស់ថ្លា ហើយនិងជួយឲ្យអារម្មណ៍ល្អជាងមុន អ៊ីចឹងហើយកុំមើលរំលងភេសជ្ជៈមួយប្រភេទនេះ។

៣-ផ្ដល់សារធាតុចិញ្ចឹមដល់បេះដូង និងរាងកាយ៖យោងតាមវេជ្ជសាស្ត្របុរាណជាទូទៅគេប្រើប្រាស់ស្ករជាគ្រឿងផ្សំដើម្បីជួយឲ្យបេះដូងដំណើរការបានល្អ ពីព្រោះជាតិស្ករធម្មជាតិមានសារធាតុចិញ្ចឹមច្រើនសម្រាប់រាងកាយ ដែលធ្វើឲ្យបេះដូងនិងរាងកាយរឹងមាំ។

Female doctor with the stethoscope holding heart

៤-កាត់បន្ថយការឈឺចាប់ពេលព្រឹក៖សម្រាប់ស្ត្រីកំពុងពពោះអាចផឹកវាបានដើម្បីកាត់បន្ថយការឈឺចាប់នៅពេលព្រឹក។វានឹងជួយកាត់បន្ថយការក្អួតចង្អោរ និងកាត់បន្ថយការវិលមុខ។ ជាពិសេសអ្នកដែលមានបញ្ហាពេលព្រឹកឡើងហើយញ៉ាំអ្វីមិនបានគួរតែផឹកភេសជ្ជៈនេះ។

Brain


៥-ព្យាបាលការទល់លាមក៖សម្រាប់អ្នកដែលមានជំងឺទល់លាមកអាចផឹកទឹកភេសជ្ជៈបាន ដោយសារវាមានប្រសិទ្ធិភាពខ្ពស់ក្នុងការបំបាត់ការឈឺចាប់។ អ្នកគ្រាន់តែផឹកមួយពែងនៅពេលព្រឹក វានឹងជួយកាត់បន្ថយការទល់លាមក និងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស
ប្រភព៖ eangsophalleth

Leave a Reply

Your email address will not be published. Required fields are marked *