គំនូរគូដោយដៃកូនខ្មែរ គូរច្បាស់ដូចថ្ងៃ ជួយស៊ែរលើកទឹកចិត្តគាត់ផង
កាលពីពេលថ្មីៗនេះ មហាជនមានការចាប់អារម្មណ៍ជាខ្លាំងនូវទឹកដៃគូរគំនូររបស់កូនខ្មែរម្នាក់ ដែលបានគូរ បុគ្គលល្បីៗជាច្រើនរូប នៅក្នុងប្រទេសកម្ពុជាយើង ហើយរូបទាំងនេះ បានបង្ហោះចេញពីក្នុងហ្វេសប៊ុកមួយឈ្មោះ Chamroeun December ។ រូបគំនូរទាំងនោះមានដូចជារូប លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា, អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត, ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា, ខេម, អៀម វណ្ណី, អ៊ាម វន្នី, ឡុង លីងគ័ង្គ, មាស សុខសោភា និងអ្នកល្បីៗជាច្រើនរូបទៀត។
ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរជាខ្លាំងនូវទឹកដៃដ៏ពូកែ របស់កូនខ្មែររូបនេះ ព្រមទាំងមានគេធ្វើការចែករំលែកតគ្នាយ៉ាងច្រើនថែមទៀតផង ព្រោះមើលទៅរូបគំនូរទាំងនេះ
ពិតជាស្រស់ស្អាត និងដូចរូបពិតៗអញ្ចឹង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ ថាស្នាដៃរបស់គាត់ ពិតជាគូរបានស្អាតមែនរឺក៏អត់នោះ សូមទស្សនារូបភាពខាងក្រោមនេះ៕