មិនសរសើមិនបាន!!!លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាជាង៦០០០ដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជា

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩ តារាចម្រៀងរូបនេះ បានយកថវិកា បានមកពីការលក់នេះ មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឆាហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ “មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation” បានបញ្ជាក់បន្ថែមទៀតថា៖ “លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាជាង៦០០០ដុល្លារជូនមូលនិធិគន្ធបុប្ផាកម្ពុជានៅរសៀលថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩, លោកស្រី ឱក សុគន្ធកញ្ញា បានបរិច្ចាគថវិកាចំនួន ៥ ១៦៨ ០០០ រៀល និង ៥ ១៦៨ ដុល្លារ ដែលបានមកពីកម្មវិធីមួយឈ្មោះថា “ទិញដើម្បីចែករំលែកក្ដីស្រលាញ់” ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណជូនចំពោះលោកស្រី ឱក សុគន្ធកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងផ្ដួចផ្ដើមរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោកស្រី ឱក សុគន្ធកញ្ញា ក៏បានអំពាវនាវដល់សាធារជន ជាពិសេសសិល្បករ និងអ្នកគាំទ្រ ចូលរួមបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”។”៕

Leave a Reply

Your email address will not be published. Required fields are marked *