ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ពេលដឹងថាប្តីរបស់ខ្លួនលួចលាក់មានស្រីផ្សេងក្រោយខ្នង បើបងប្អូនវិញតើគួរអោនឲ្យ ដែរអត់?

កម្សាន្ត៖ ​បំណង​ប្រាថ្នារបស់ ​មនុស្ស​ស្រី​គ្រប់រូប​គឺ​សុទ្ធ​សឹង​តែដូច​ៗ​គ្នា ហើយ​ក៏សាមញ្ញ​បំផុតដែរ ​គឺមិន​ប្រាថ្នា ​បុរស​ដែល​មាន​ខ្លាំង​នោះ​ទេ គ្រាន់​តែ​ចង់​បាន​មនុស្ស​ប្រុស​ម្នាក់ ដែលស្រលាញ់​ខ្លួន ​ដោយពិត​ប្រាកដ​ មិន​មែន​គ្រាន់​តែចូល​មក​លេង​សើច​​ សំខាន់​គឺ​ចេះ​យល់​ពី​គ្នា​ ហើយ​ចាប់​កាន់​ដៃ​គ្នា​រកស៊ី​បង្កើត​គ្រួសារ​ដ៏​កក់​ក្តៅ​តូ​ចមួយ ទៅ​គឺ​ស្កប់​ស្កល់ពេក​ទៅ​ហើយ។

ក៏​ប៉ុន្តែ​ការពិត​មិន​មែន ដូច​​ក្តី​ស្រមៃ​នោះ​ទេ ហើយគ្រប់​យ៉ាង ក៏មិន​មែន​សុទ្ធតែ​អាច ​ទៅ​ដោយ​រលូន ​តាម​ក្តី​ប្រាថ្នា​របស់ មនុស្សម្នាក់​ៗនោះដែរ។ ប្រៀបបីដូចជា ​ជីវិត​គូក៏​មិន​ខុស​គ្នាប៉ុន្មាន​ដែរ យើង​មិន​អាច​មើល​ឃើញ ​ពី​អនាគត​នោះ​ទេ​អ្វី​ៗ​មិនអាចនៅ​​រហូត​នោះទេ ចិត្ត​មនុស្សប្រុសក៏​ដូច​គ្នា ថ្ងៃនេះ​គេ​សន្យា​ថា ​នឹង​ស្រលាញ់​ស្មោះត្រង់​​នឹង​យើង ​ថ្ងៃស្អែក​គេ​ប្រែ​ចិត្ត ​ទៅ​មាន​អ្នក​ថ្មី​ក៏យើង​មិន​ដឹង​។​បញ្ហាខាង​ប្រុស​​មាន​ស្រី​ថ្មី​ ប្រសិន​​បើ​ នៅ​ជា​គូសង្សានឹង​គ្នា ​ភាគី​ម្ខាង​ទៀតអាច​ជ្រើ​សរើស ចែកផ្លូវ ដោយ​មិន ​ជំពាក់​ជំប៉ិន​អ្វី​ច្រើន​នោះទេ​ ចុះ​ប្រសិន​បើ​ជា ​ប្តី​ប្រពន្ធរៀប​ការ​​ហើយ​ថែម​ទាំង​មាន​កូន​ៗទៀត​នោះ ​តើ​ប្រពន្ធ​គួរ​ជ្រើស​រើស​បែបណា​ អត់​អោន​ដើម្បីកូន​ៗ ឬក៏​គួរ​តែ​ចែក​ផ្លូវ​គ្នា?

ជាការ​ពិត ​មនុស្ស​ស្រី​១០០នាក់ ​ទាំង​១០០នាក់ទៅហើយ ​មិន​ដែល​មាន​នរណា​ម្នាក់ ដែល​រៀប​ការ​ហើយ​ ចង់​លែងលះគ្នា​វិញ ​​ឲ្យ​ជាប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​បាន​ជា មាន​ស្ត្រី​មួយ​ចំនួន ​នៅពេល​ដែល​បាន​ដឹង​ថា​ ប្តី​របស់​ខ្លួន​លួចមាន​ស្រី​នៅ​ខាងក្រៅហើយក៏​នៅ​តែ ​អត់​ទ្រាំ​សង្កត់​ចិត្ត​ធ្វើ​ជា​ មិន​ដឹងមិនលឺ​ ឲ្យ​គេ​ធ្វើ​តាម​ចិត្ត​ព្រោះ​តែ​អាណិត​កូន​ៗ​ និងចង់​រក្សា​កិត្តិយស​គ្រួសារ​ ​សុខ​ចិត្ត​ដេកឱប​ក្តី​ទុក្ខ​មិន​កកូរ​កកាយ ​ធ្វើ​ឲ្យ​មាន​រឿង​ធំ បំបាក់​មុខ​ប្តី​​នោះទេ។ ព្រោះ​ធម្មជាតិ​ មនុស្ស​ស្រី​ទោះបីជា មាន​ចិត្ត​​ស្អប់​ដឹង​ថា ​ប្តី​ធ្វើ​ខុស​ទៅ​ហើយ​យ៉ា​ងណា ​ក៏​នៅ​តែមាន​ចិត្ត​ ​គិត​គូពី​ប្តី​និង​គ្រួសារ​ជានិច្ច​ដែរ ឲ្យ​តែ​ប្តី​ចេះ​គិត ពេល​​លេង​សើច​សប្បាយ ​នៅ​ខាង​ក្រោយ​ហើយ​ ចេះ​វិលមក​ផ្ទះ​ គិត​គូប្រពន្ធ​កូន​ទៅ​បាន​ហើយ​​។

ប៉ុន្តែលោកប្តី ​​ក៏​ត្រូវ​តែ​ដឹង​ផង​ដែរថា ​ស្រ្តី​សម័យ​នេះខុស​ពី ស្ត្រីសម័យ​មុន​ សម័យ​នេះ​ស្រ្តី​​មាន​ភាព​ឆ្លាត​វៃ មាន​ការ​សិក្សារៀនសូត្រ​​មិន​ចាញ់​មនុស្សប្រុស​ប៉ុន្មាន​ទេ រីឯ​រឿង​​រក​លុយ ក៏​​មិន​ចាញ់​បុរស​ជា​ប្តី​ប៉ុន្មាន​ទេ។​​ដូច្នេះ​ប្រសិន​បើនាង​ដឹង​ថា​ប្តី​ ​ផិត​ក្បត់​លួ​ច​មាន​ស្រី​ខាងក្រៅ​នោះ ​នាង​ក៏មិន​គួរ​នៅ​ទាំ្ររងទុក្ខ​បន្ត ទៅទៀតនោះ​​ដែរ។ អាច​ថា​ពី​មុន​មនុស្ស​ស្រី​មិន​ហ៊ានឈ្លោះ​មិន​ហ៊ាន​លែង​លះ ​ព្រោះ​តែ​ខ្លាច​នៅ​ពេល​ដែល​លែង​លះហើយ គ្មាន​ការងារ​ធ្វើ ​គ្មាន​ចំណូល​ចិញ្ចឹម​គ្រួសារជាដើម​។ តែ​​សម័យ​នេះ​ខុស​គ្នា ​ស្ត្រី​មេផ្ទះ​ភាគ​ច្រើន​​រឹងប៉ឹង សុទ្ធ​តែអាច​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ បា​ន​ដោយ​ខ្លួន​ឯង​​ ដោយ​មិន​មែន​ដេក​ចាំ ​តែ​សុំលុយ​ពី​ប្តី ​ដូច​កាលពី​មុន​ទៀតនោះទេ​។​


​មនុស្ស​ស្រី ​ប្រសិន​បើ​ដឹង​ថាប្តី​របស់​ខ្លួន​ លួច​មាន​ស្រី​ខាងក្រៅម្តង​ជា២ដង​​ទៅ​ហើយ​នោះ​ កុំ​នៅ​ទ្រាំ​របួស​ផ្លូវ​ចិត្ត​ដដែលៗអី។ ព្រោះ​ថា​ពេល​ខ្លះ ការ​ផ្តល់​ឳកាស ការ​អត់​ទ្រាំ ការអត់​អោន​​របស់​យើង ​មិន​ប្រាកដ​ថា ​គេ​អាច​មើល​ឃើញ​នោះទេ​ដូច្នេះ​ការ​ចាក​ចេញ ​ក៏​ជា​ជម្រើស​ដ៏ល្អ​ដែល​អាច​ឲ្យ​គេ ​បាន​ដឹង​និង​មើល​ឃើញ​ពី ​គុណ​តម្លៃ​របស់​យើង​វិញ​ដែរ។

ដូច្នេះ​​ត្រូវតែ​ធ្វើ​ខ្លួន ឲ្យ​​កាន់​តែ​រឹងមាំ កុំ​បង្ហាញ​ភាព​​ទន់​ទ្រាយ ​ឲ្យ​គេ​បាន​ឃើញ​ ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ៗ​ កុំ​ទៅ​ស្តាយមនុស្ស​ប្រុស​ដែល​គេ​មិន​ដែល​មើល​ឃើញ ​ពី​គុណ​តម្លៃ​របស់​យើង​នោះ តែ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​មនុស្ស​ប្រុស​នោះ​ដឹង​ថា​ទោះ​បីជា​គ្មាន​គេ ​ក៏​យើង​អាច​រស់​បាន​ ហើយ​រស់យ៉ាង​ល្អ ជាង​​ពេល​ដែល​រស់​នៅ​ជាមួយ​គេទៅ​ទៀត មុន​នឹង​ក្រោយ​គេ​ប្រាកដ​ជា ​ស្តាយ​ក្រោយ​ដោយ​ឯងៗនោះទេ។ ហេតុ​ដូច​នេះ​​ចំពោះ​ស្វាមី​ គ្រប់​រូប​សូម​កុំ​គិត​ថា​ខ្លួនជា​ប្តី ជាមេគ្រួសារអាច​​ធ្វើ​អ្វី​ក៏​បាន ​ក៏​នៅ​តែ​ត្រូវ​ លួច​ទៅ​មាន​ស្រី​ខាងក្រៅ ​ជា​រឿង​ធម្មតា​ឲ្យ​សោះ។ ព្រោះ​ការភ្លើត​ភ្លើន​មួយ​ឆាវ របស់​អ្នក​នឹង​អាចនាំឲ្យ មាន​ជាការស្តាយ​ក្រោយ អស់​​​មួយជីវិត​បាន។

យ៉ាងណាមិញ​នេះ គ្រាន់​តែ​ជាគំនិត​យោបល់​ និង​​ការ​យល់​ឃើញ​របស់មនុស្ស​ម្នាក់ៗ​នោះ​ទេ តែការសម្រេចចិត្ត គឺស្ថិត​​នៅ​លើ​ស្រ្តី ​​ជា​ម្ចាស់​សាមី​ខ្លួន​ដែល​កំពុង​តែ​ជួប​បញ្ហា​នេះ យក​ទៅ​​ពិចារណាមុន​នឹង ​ធ្វើ​ការ​ ​សម្រច​ចិត្ត​ផង​ដែរ៕
ប្រភព khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares