បុរសក្រីក្រដើរផ្សងព្រេងលើភ្នំ ស្វែងរក «ថ្មរូប៊ី» តាមអ្នកភូមិតំណាលតៗគ្នា មានអីស្រាប់តែ ស្ទើរសន្លប់បាត់ស្មារតី…

សសំណាង​មនុស្ស​មើល​ពុំ​ឃើញ​មែន​ បុរស​កក្រីក្រ​ម្នាក់ដើរ​ផ្សងព្រេង​លើ​ភ្នំមួយដើម្បី​ស្វែងរក​«ថ្ម​រូ​ប៊ី​» តាម​អ្នកភូមិ​តំណាលតៗគ្នា មានអីពិតជាព្រះប្រទានមែនទែន ស្រាប់តែ​គាត់ប្រទះឃើញថ្មនោះ​មែន​។

​បុស​ម្នាក់​នៅ​ក្វាង​ស៊ី ប្រទេស​ចិន ព្រោះតែ​ជីវភាព​ក្រលំបាក ក៏​ផ្សងព្រេង​ដើរ​ជីក​កាយ​ថ្ម​នៅ​ជំរាលភ្នំ​មួយ នា​ខខេត្ត​ក្វាង​ស៊ីបំណង​បាន​ស្វែង​រកឃើញ​ថ្ម​រូ​ប៊ី​ដូចដែល​ចាស់ៗ​នៅ​ទីនោះ តែង​តំណាល​តៗ​គ្នា។ គាត់​បាន​កកាយ​ប៉ះ​ថ្ម​១​ដុំ​រាង​ចម្លែក តែ​មើ​លពី​ខាងក្រៅ​វា​ស្រដៀង​នឹង​ថ្ម​ធម្មតា​ដទៃទៀត។​

គាត់​ក៏​យក​ពូថៅ​វាយ​បំបែក​១​ជ្រុង ស្រាប់តែ​ឃើញ​សាច់​ថ្ម​ខាងក្នុង​ឡើង​ក្រហម។ គត់​ក៏​ប្រញាប់ប្រញាល់​នាំយក​ដុំថ្ម​នោះ​វិល​ត្រឡប់មកផ្ទះ។ គាត់​ក៏​ចាប់ផ្តើម​ពិនិត្យមើល​ដុំថ្ម​នោះ ឃើញថា វា​ពិតជា​រឹង​ណាស់ តែ​សាច់​ថ្ម​ម៉ដ្ឋខៃ ពណ៌​ក្រហម​ក្រ​ម៉ៅ ដូចជា​ត្បូង​ទទឹម ដែល​លោក​ធ្លាប់​ឃើញ និង​ឮ​គេ​និយាយ​តមាត់​គ្នា។ ដើម្បី​ឲ្យ​ច្បាស់ លោក​បាន​យក​បំណែក​ថ្ម​១​ដុំ​ទៅ​ជួប​អ្នកឯកទេស។

បន្ទាប់ពី​ការពិសោធន៍ និង​វាយតម្លៃ​ជាច្រើនលើក​មក ដឹងថា​ថ្ម​នេះ​ជា​ថ្ម​រូ​ប៊ី (​ទទឹម​) ដូចដែល​ចាស់ៗ​នៅ​តំបន់​នោះ​តែង​និយាយ។ ក្រោយពេល​ទទួលបាន​ល​ទ្ធ​ផល​នេះ បុរស​ខាងលើ​ស្ទើរ​សន្លប់​បាត់ស្មារតី ព្រោះ​ពុំ​នឹកស្មានថា វា​មានតម្លៃ​ដ៏​ខ្ពស់​យ៉ាងនេះ​សោះ ។ តម្លៃ​របស់​វា​ប៉ុន្មាន​នោះ គេ​បុំ​បានបញ្ជាក់​ប្រាប់​នោះទេ។ ទោះយ៉ាងណា បុរស​រូបនេះ​ពិតជា​មានសំណាង ក្លាយជា​អ្នកមាន​ក្នុង​១​ប៉ប្រិចភ្នែក៕​
ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *

shares