ព្រះអើយ!! ដើរចូលព្រៃសុខៗ ស្រាប់តែប្រទះឃើញថ្មអាថ៌កំបាំងដ៏ធំមួយក្នុងព្រៃជ្រៅ បង្កឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង

បរទេសស៖ អ្នកកវិទ្យាសាស្ត្រមួយរូបដែលមានឈ្មោះ Semir Osmanagic បានរកឃើញដុំថ្មរាងមូលដ៏ចម្លែកនៅក្នុងព្រៃមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុង ទីក្រុង Zavidovići នៅឯតំបន់ Balkans នៅអឺរ៉ុប។

ដុំថ្មមួយនេះ ត្រូវបានគេជឿថា វាបានបង្កើតឡើងដៃរបស់មនុស្សយើង ដែលវាមានអាយុកាលប្រហែលជា 1500 ឆ្នាំមកហើយ ដែលវាបានបង្ហាញពីអរិយធម៌ដ៏រុងរឿង របស់មនុស្សនៅជំនាន់នោះ ហើយវាក៏ជាដុំថ្មដែលមានទម្ងន់ធ្ងន់ជាងគេនៅលើពិភពលោកដែរ។

ដុំថ្មនេះផងដែរគឺមិនអាចមើលឃើញផ្នែកវាទាំងមូលនោះទេ ដែលវានៅកប់ក្នុងដីពាក់កណ្តាលដែលវាមានកាំប្រវែងប្រហែលពីចន្លោះ 1.2ម៉ែត្រ ទៅ 1.5 ម៉ែត្រឯណោះ។

យោងតាមការស្រាវជ្រាវវេជ្ជបណ្ឌិត Osmanagich បានអោយដឹងថា តំបន់នេះធ្លាប់មាន ដុំមូលៗបែបនេះជាជាច្រើន ដែលវាត្រូវបានគេធ្វើឡើង កាលពីអំឡុងសតវត្សទី 20 តែគួរអោយស្តាយ វាបានបាត់បង់ទៅវិញ ។ ជាក់ស្តែងដូចនៅក្នុងអំឡុងឆ្នាំ 1970 ពួកវាត្រូវបានគេលួចគាស់គំទេចចោល ដោយសារតែមានពាក្យចចាមអារ៉ាម នៅខខាងក្នុងដុំថ្មនេះ មានមាសដែលគេលាក់ជាសម្ងាត់។

ទោះជាយ៉ាងណាក៏ដោយដុំថ្មដ៏ចម្លែកមួយនេះ គេនៅមិនទាន់បានដឹងនោះទេ ថាតើវាគឺជាអ្វីអោយពិតប្រាកដ តែសម្រាប់របៀបដែលកើតនោះ អ្នកស្រាវជ្រាវមួយចំនួនបានអះអាងថា វាមិនមែនមនុស្សជាអ្នកបង្កើតនោះទេ ពោលគឺបានកើតឡើងដោយសារធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares