កូនក្នុងពោះមានអាយុកាលរហូតដល់៤៦ឆ្នាំ ស្រាប់តែពេទ្យវះយកចេញបានក្លាយជាវត្ថុដែលស្ទើរមិនដែលជួបក្នុងប្រវត្តិសាស្ត្រ

មានរឿងរ៉ាវមួយដែលបានកើតឡើង និងធ្វើឲ្យអ្នកជីវសាស្រ្តមួយចំនួនក៏មានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងមានការងឿងឆ្ងល់ថាហេតុអ្វីកូននៅក្នុងពោះបែរជាក្លាយជាដុំថ្មទៅវិញ ព្រមទាំងមិនទាន់បានបញ្ជាក់ពីលក្ខណៈជីវសាស្រ្តនោះនៅឡើយទេចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ​២០១៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ។

បើយោងតាម​ប្រភព​ព័ត៌មានបរទេសមួយគឺ គេហទំព័រ unbelievable-factsl បាន​ឲ្យ​ដឹង​ថា លោកយាយ​ចាស់​អាយុ​៧៥​ឆ្នាំ​ម្នាក់ម្នាក់នេះត្រូវបានពេទ្យទើបតែវះកាត់រួចពីទារកដែលក្នុងផ្ទៃរបស់គាត់ ហើយវាជា​ទារកដែលជិតក្លាយទៅជា​ដុំថ្មទៅហើយ ដោយបានរក្សាទុក​ក្នុង​ពោះ​មិនព្រមកើតចេញមកខាងក្រៅ អស់​រយៈពេល​៤៦​ឆ្នាំ។

រឿងហេតុដំបូងឡើយគឺកាលពី​ឆ្នាំ​១៩៥៥ ដោយ​លោកយាយ Zahra Aboutalib មាន​អាយុ​ទើបតែ​២៦​ឆ្នាំទេ​។ ហើយកាលនោះ លោកយាយ​មាន​ផ្ទៃពោះ​គ្រប់​ខែ ពេលនោះគ្រូពេទ្យក៏បាន​ប្រាប់​ថាលោកយាយ​ថា ត្រូវ​តែ​វះ ទើប​សម្រាល​​រួច ដោយសារក្មេងក្នុងផ្ទៃនេះធំខុសគេ ហើយបើមិនព្រមវះកាត់ទេអាចសម្រាលទៅប៉ះពាល់ដល់អាយុជីវិតទាំងម្តាយ ទាំងកូនក៏ថាបាន​។ ភ្លាមៗនោះលោកយាយ​មិន​ព្រមឲ្យពេទ្យធ្វើការវះកាត់ឡើយ​ទេ ព្រោះថានៅ​សម័យ​នោះបើ​វះអាច​នឹង​បណ្តាលឲ្យ​ស្លាប់​ភាគច្រើន​។ បន្ទាប់មកលោកយាយ​ក៏បាន​រត់​ចេញពី​ពេទ្យបាត់ទៅ ស្រាប់តែលោកយាយក៏លែង​ឈឺពោះ​តាំងពី​ពេល​នោះ​មក​។

តែនៅទីបំផុតលោកយាយក៏បានមកជួបពេទ្យនាពេលថ្មីៗនេះដោយសារគិតថានាពេលបច្ចុប្បន្ននេះមានបច្ចេកទេសទំនើប ហើយលោកយាយ​ក៏មាន​អាយុ​ ៧៥​ ឆ្នាំទៅហើយ។ បន្ទាប់ពីគ្រូពេទ្យបានពិនិត្យក៏បាន​រក​ឃើញ​ថា កូន​ដែល​នៅ​ក្នុង​ពោះ​អស់​រយៈពេល​៤៦​ឆ្នាំនេះ ​ស្ទើរតែក្លាយទៅជា​ដុំថ្មទៅហើយ។ ក្រោយមកពេទ្យសម្រេចចិត្តវះកាត់យកកូននោះចេញមកក្រៅ ព្រមទាំងធ្វើការពុះទារកជាពីរបំណែក ហើយក៏បានឃើញថា កូននោះមិនមានត្រង់កន្លែងណារលួយឡើយ តែបែរជាឡើងរឹងដូចជាដុំថ្មទៅវិញ។

បើតាម​ភាសា​ពេទ្យ​ដុំថ្មក្នុងពោះនោះគេហៅថា «Lithopedion»​ ដែលវា​បានកើតឡើង​ដោយសារ​តែ​ ការ​មានគភ៌​ហើយ​មិន​ឈឺពោះកើត ហើយ​ទុក​យូរ​ក្នុង​ពោះ ទាល់តែ​ឡើង​ទៅ​ជា​សារធាតុ​កំបោរ​។ វា​ពិតជា​កម្រ​បានជួបប្រទះករណីបែបនេះណាស់ ក្នុងប្រវត្តិសាស្ត្រនោះ ហើយពេលនេះក្រុមគ្រូពេទ្យកំពុងធ្វើការស្រាវជ្រាវឲ្យបានលម្អិតលើករណីនេះផងដែរ តែទោះជាយ៉ាងណាលោកយាយមិនមានផលប៉ះពាល់អ្វីឡើយ ដោយមានសុខភាពដូចធម្មតាទេ​ក្រោយពីពេលវះកាត់រួចនោះ៕

ប្រភព៖ unbelievable-facts

Leave a Reply

Your email address will not be published. Required fields are marked *

shares