បុរសម្នាក់ដើរនៅក្នុងព្រៃ ក្នុងគោលបំណងដើម្បីរកអុសតែលឺសម្លេងចម្លែកពីក្នុងដី ស្រាប់តែជួបនឺង…

ចៃដន្យរូបគាត់បានជួបរឿងដែលគ្រប់គ្នានឹកស្មានមិនដល់ ដោយសារតែវាហាក់ជាបានកើតឡើងខុសទំនងពេក។

លោក Tian Qi បានលឺសម្លេងអ្វីចម្លែកចេញពីក្នុងដីខណៈពេលដែលគាត់កំពុងតែដើរកាត់ព្រៃភ្នំ។ មុនដំបូងរូបគាត់ហាក់ជាមិនបានចាប់អារម្មណ៍អ្វីឡើយក៍ប៉ុ​ន្តែដោយសារតែគាត់បានសម្លេងនោះញឹកញាប់ពេកក៍សម្រេចចិត្តដេញតាម។ ចុងក្រោយគាត់បានដឹងថាសម្លេងនោះវាលឺចេញពីក្នុងដី។ រូបគាត់ប្រឹងជីកកកាយដី ដោយមិនរំពឹងថាបានជួបអ្វីដែលមានប្រយោជន៍សម្រាប់គាត់ឡើយ។ គាត់គ្រាន់តែចង់ដឹងពីការពិតប៉ុននោះ។

ប៉ុន្តែរូបគាត់បានភ្ញាក់ព្រឺតនៅពេលដែលបានរកឃើញមាន ពង្រួតមួយសំបុកយ៉ាងធំនៅក្រោមប្រហោងដីដំបូកនោះទៅវិញជាហេតុធ្វើអោយរូបគាត់មានអារម្មណ៍ត្រេកអរក្រៃលែង។គាត់បានអោយដឹងថា ពង្រួតដែលគាត់បានប្រទះឃើញនោះគាត់អាចលក់បានប្រហែលជា ១០០ យន់ដែលប្រហែលនឹង ១៥ ដុល្លាសហរដ្ឋអាមេរិក ហើយពេលនេះគាត់ហាក់ជាចាប់អារម្មណ៍ជាមួយនឹងការដើរយក ពង្រួតក្រោមដីនេះណាស់៕

Leave a Reply

Your email address will not be published. Required fields are marked *

shares