ទីផុត! រកឃើញ ​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាកដហើយដែលស្ថិតនៅ​ភូមិ ចាំ​ស្រី ឃុំ កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ

ភ្នំពេញ​ ៖ ជឿជាក់ប្រិយមិត្តមួយចំនួនបានជ្រាបដឹងហើយថា «សិលា​ចាំ​ប្ដី» ​តាមរយៈ​បទ​ចម្រៀង​ របស់​អ្នក​នាង ​ទូច ស៊ុននិច ​ហើយ​ពេល​នេះ ​ត្រូវ​បាន​ប្រភព​បញ្ជាក់​ថា ​រូប​នាង ​សិលា​ចាំ​ប្ដី​ពិតប្រាកដ ​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ ឯ​រូប​នៅ​ខេត្ត​កែប គឺ​មិន​មែន​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ។ជាក់ស្តែង យោង​តាម​ទំព័រ​ហ្វេសប៊ុក​«Ocean Tours» បាន​សរសេរ​បញ្ជាក់​កាលពី​ថ្ងៃទី​២៤ ​ខែឧសភា ​ឆ្នាំ២០២០​ដូច្នេះ​ថា «នេះ​ទើប​ជា​រូប​នាង​សិលា​ចាំ​ប្ដី​ពិតប្រាកដ ឯ​រូប​នាង​សិលា​ ដែល​នៅ​ខេត្ត​កែប គឺ​មិនមែន​ជា​រូបនាង​សិលា​ចាំ​ប្ដី​ពិត​ឡើយ ហើយ​ស្ទើរតែ​គ្មាន​មនុស្ស​បាន​ទៅដល់ និង​បាន​ទៅលេង​ដល់​រូបចម្លាក់​នាង​សិលា​ចាំ​ប្ដី​ទេ។ រូប​នេះ​ស្ថិតនៅ​ភូមិ ចាំ​ស្រី ឃុំ កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ

តើ​មាន​មិត្តៗ​ណា​ធ្លាប់​ស្គាល់​រូបនេះ​អត់​ហ្នឹង​បាន​ទៅលេង​អត់​????????»។ក្នុងនោះដែរបើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ជ័យ មង្គល​» បាន​បញ្ជាក់​ថា នាង​សិលា បាន​ស្លា ប់​នៅ​ឆ្នាំ​១៩៧៦ សម័យ​បដិវត្តន៍​!…..​នាង​រង់ចាំ​ប្តី​វិល​មកវិញ តែ​នាង​រង់ចាំ​បាត់ៗ រហូត​មិនឃើញ​ដំណឹង​ប្តី​វិល​វិញ នាង​កើតទុក្ខ​រីង​រី​រហូតដល់​ស្លា ប់​។​ការរង់ចាំ ដ៏​ស្ងៀមស្ងាត់ និង​ភក្តីភាព របស់​ស្ត្រី​ខ្មែរ គឺជា​ព្រលឹង មួយ​ក្នុងចំណោម​ព្រលឹង​ទាំង​១០ នៃ​ព្រលឹង​ខ្មែរ​។​រូបសំណាក ស្ថិតនៅក្នុង​ឃុំ​កំពុង​សិលា ស្រុក​កំពុង​សិលា ខេត្ត​ព្រះសីហនុ ព្រះរាជាណាចក្រ​កម្ពុជា តាម​បណ្តោយ​ផ្លូវជាតិ លេខ​៥

បើសិន​យើង​ធ្វើដំណើរ ទិសដៅ​ពី រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ នៅ​ខាងស្តាំ​ដៃ​។​ដោយឡែក ​ប្រភព​បញ្ជាក់ទៀតថា កំពង់​សិលា ស្មើនឹង​កំពង់​ដែល​នាង​រង់ចាំ រង់ចាំ​រហូត ដល់​ដង្ហើមចុងក្រោយ នៅតែ​មិនឃើញ ស្វាមី នាង​វិល​វិញ​ឡើយ ដោយ​កាលនោះ អង្ក​ការ បដិវត្តន៍ បា​នប​ញ្ចូ​ន​ស្វាមី​របស់​នាង​ធ្វើដំណើរ​ទៅ​កោះត្រល់ ដើម្បី​ទាមទារ​យក​កោះត្រល់​មក​វិញ ហើយ​ត្រូវ​យួន​ស​ម្លា ប់​បាត់ទៅ​។​យ៉ាងណាមិញ ​រហូតដល់​ថ្ងៃនេះ នាង​ទទូរ​ស្លឹកចេក​ឈរ​រង់ចាំ ចាំ ចាំ​ស្វាមី​នាង​ត្រឡប់មកវិញ ក៏ដូចជា​រង់ចាំ​”​កោះត្រល់​” បានមក​ខ្មែរ​យើង​គ្រប់គ្រង​វិញ​ដែរ ….. តែ​ផ្ទុយទៅវិញ​ការរង​ចាំ​នេះ ក្លាយជា​សិលា​ចាំ​ប្តី​រហូតមក​៕​ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *

shares