អ្នកទេសចរនាំគ្នា រាំលើស្ពានកញ្ចក់ដល់រង្គើ ធ្វើឲ្យសន្ដិសុខភ័យឡើងស្រែកចុងក្រោយក៏… (មានវីដេអូ)

ចិន៖ ថ្មីៗនេះ អ្នកទេសចរជនជាតិចិនមួយក្រុម បានបង្កភាពវឹកវរ ដោយនាំគ្នារាំលើស្ពានកញ្ចក់ដល់រង្គើ ដែលមានកម្ពស់ប្រមាណ១២០ម៉ែត្រពីដី។ ហេតុការណ៍នេះ បានកើតឡើងនៅឧទ្យានធម្មជាតិមួយកន្លែង ក្នុងទីក្រុង Hangzhou នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

យោងតាមវីដេអូឃ្លីបខ្លីមួយបង្ហាញឲ្យឃើញថា មានស្ត្រីមួយក្រុមស្ថិតក្នុងវ័យកណ្ដាល បានបែងចែកចេញជាពីរជួរទល់មុខគ្នា និងរាំលោតតាមចង្វាក់ភ្លេង ដែលធ្វើឲ្យស្ពានរង្គើ។ រំពិចនោះ ក៏មានសន្ដិសុខម្នាក់ បានដើរចូលទៅក្បែរពួកគេ និងស្រែកទាំងមានអារម្មណ៍ភ័យព្រួយថា «បញ្ឈប់ការរាំភ្លាម! ស្ពាននឹងបាក់រលំឥឡូវហើយ»។

ចំពោះរឿងរ៉ាវខាងលើនេះដែរ ត្រូវបានគេជឿជាក់ថា ស្ត្រីមួយក្រុមនោះ នាំគ្នារាំដើម្បីថតវីដេអូ បង្ហោះទៅលើបណ្ដាញសង្គមដ៏ពេញនិយមមួយគឺ Tik Tok។

យ៉ាងណាមិញ មានមហាជនជាច្រើននៅលើបណ្ដាញសង្គម បានផ្ទុះកំហឹងយ៉ាងខ្លាំង និងបញ្ចេញមតិដោយលើកឡើងថា ពួកគេទាំងនោះគួរតែត្រូវបានចុះក្នុងបញ្ជីខ្មៅ ហើយហាមឃាត់មិនឲ្យចូលក្នុងតំបន់ទេសចរណ៍ណាមួយទៀតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares