ថ្ងៃក្រោយកុំចេះតែហ៊ាន កាលប្ដីនៅរស់ធ្វើបាបពេក ដល់ប្ដីស្លាប់ទៅ ស្រ្ដីម្នាក់នេះសម្រេចចិត្តធ្វើរឿងហួសចិត្តមួយ… (មានវីដេអូ)

បរទេស៖ ស្ត្រីម្នាក់មានឈ្មោះថា Marsha Widener បានយកធាតុប្តី របស់ខ្លួនដែលបានស្លាប់រួចមក យកទៅចាក់ចោលនៅលើដី រួចក៏យកជើងជាន់ឈ្លី ក្រោយពីគាត់ ទើបតែទទួលអនិច្ចកម្ម កាលពីពេលថ្មីៗនេះ ដោយថតវីដេអូរួមទាំង និយាយពាក្យប៉ុន្មានឃ្លាផងដែរ។

ដោយឡែក មុនដំបូង ស្ត្រីម្នាក់នេះ បានយកកាំមេរ៉ាថតជាវីដេអូខ្លីមួយរួចក៏ បង្ហោះចូលក្នុងគេហទំព័រ Youtube ដែលបង្ហាញសកម្មភាពដែលនាង យកថង់ដែលដាក់ធាតុប្តីនាង មកស្រាយចំណងចេញរួច ក៏ពោលពាក្យប៉ុន្មានឃ្លាថា៖នេះគឺជាភាពឈឺចាប់ដែលខ្ញុំ និងកូនរបស់ខ្ញុំ បានឆ្លងកាត់ដោយសារ បុរសម្នាក់នេះដែលមានតួនាទីជាប្តី បានប្រព្រឹត្តអំពីអាក្រក់ទៅលើសាច់ញាត្តិរបស់ខ្លួន នេះជាពេលដែលត្រូវលាហើយ
អ្នកទាំងអស់គ្នាអាចនឹងមិនយល់ថា មូលហេតុអ្វីដែលខ្ញុំធ្វើបែបនេះ
សូម្បីតែគ្រួសារគាត់ មិនចង់រស់នៅជាមួយគាត់ រួមទាំងបងប្អូនរបស់គាត់ផងដែរក្រោយពីបានឃើញបានស្រី្តម្នាក់នេះ បង្ហោះវីដេអូនេះរួចមក ឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បាននាំគ្នាអបអរសាទរដល់ស្ត្រីម្នាក់នេះនិង គ្រួសាររបស់នាងផងដែរ ដែលបានរួចខ្លួនអំពី ប្តីដែលតែងតែធ្វើបាបពួកគេផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares