មិនសរសើរមិនបាន!កសិករខ្មែរ ១រូបចិញ្ចឹមត្រីចម្រុះលើផ្ទៃដីជាង ១០ហិកតា អាចប្រមូលផល ១ឆ្នាំ ៧០តោន

លោក វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានសម្តែងការកោតសសើរដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីលោក អ៊ីវ វណ្ណា ដែលស្ថិតក្នុង ខេត្តកំពង់ធំ ដែលចិញ្ចឹមត្រីចម្រុះ ៨ស្រះ ក្នុងផ្ទៃដីជាង ១០ហិកតា និងមានកសិដ្ឋានចិញ្ចឹមត្រីទី២ ដែលមានផ្ទៃដី ៧០ហិកតា ហើយកំពុងត្រៀមប្រមូលផលក្នុងពេលឆាប់ៗ ផងដែរ។

ថ្លែងតាមការកោតសសើរនេះលោករដ្ឋមន្រ្តី វេង សាខុន បានចុះត្រួតពិនិត្យក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក អ៊ីវ វណ្ណា នៅក្នុងភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ ម្ចាស់កសិដ្ឋានរូបនេះបានលើកឡើងដូច្នេះថាបច្ចុប្បន្នកសិដ្ឋានចិញ្ចឹមត្រីរបស់លោកបានចិញ្ចឹមត្រីដូចជា៖ ត្រីឆ្ពិន ត្រីឆ្កោក ទីឡាព្យា និងត្រីឆ្ពិនក្នុងស្រះចំនួន៨ នៅលើផ្ទៃដីជាង ១០ហិកតា និងជាមធ្យមក្នុង ១ឆ្នាំចាប់បានត្រីចម្រុះប្រមាណ ៧០តោន សុទ្ធតែជាប្រភេទត្រីដែលមានតម្លៃនៅលើទីផ្សារ។

លោករដ្ឋមន្ត្រីវេន សាខុនក៏បានធ្វើការវាយតម្លៃ និងកោតសសើរចំពោះការយកចិត្តទុកដាក់របស់ លោក អ៊ីវ វណ្ណា ក្នុងការចិញ្ចឹមត្រីដែលមានលក្លណៈអាជីវកម្មទ្រង់ទ្រាយធំដោយឃើញពីសក្តានុពលរបស់កសិដ្ឋានដែលមានទីតាំងអំណោយផលប្រភពទឹកធម្មជាតិ និងជាពិសេសសក្តានុពលទីផ្សារលោកតមរដ្ឋមន្ត្រីបានជូនយោបល់ឱ្យលោក អ៊ីវ វណ្ណា គួរស្វែងរកដៃគូបរទេសដើម្បីបង្កើនទុនវិនិយោគក្នុងបំណងប្រើប្រាស់សក្តានុពលកសិដ្ឋាននេះឱ្យអស់សមត្ថភាពពេលនោះអាចឈានទៅធ្វើការនាំចេញទៅកាន់ទៅក្រៅប្រទេសដូចជាការនាំចេញទៅទីផ្សារចិន។

ជាថ្មីម្តងទៀតលោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកសិដ្ឋានសម្រេចបាន ព្រោះវាប្រាកដជាបានចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍក្នុងបំណងកាត់បន្ថយការនាំចេញ និងជួយរុញកំណើនសេដ្ឋកិច្ចជាតិ។ ហេតុផលនេះរដ្ឋបាលជលផល និងមន្ទីរនឹងត្រៀមលក្ខណ:សម្បត្តិគ្រប់បែបយ៉ាងដើម្បីសហការលើការវិនិយោគ ហើយសូមអំពាវនាវដល់ក្រុមហ៊ុនផ្សេងៗ គួរយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើការវិនិយោគនេះ៕

ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *

shares