វិធីងាយស្រួលប្រើតែម្តង អាចកម្ចាត់ចៃលើក្បាលបានទាំងអស់តែម្តង

ការកើតមានចៃនៅលើក្បាលបានផ្តល់ជាការរំខានយ៉ាងខ្លាំង សម្រាប់អ្នកកើតចៃខ្លួនឯងផ្ទាល់ និងចំពោះមនុស្សនៅជុំខ្លួនផង ដោយហេតុថាគេត្រូវប្រុងប្រយ័ត្នគ្រប់ពេលដើម្បីកុំឲ្យចៃនេះឆ្លងមកលើរូបគេ។ ដើម្បីកម្ចាត់ចៃលោកអ្នកអាចចាប់វាដោយដៃទទេ ប្រើប្រាស់ថ្នាំបាញ់ និងថ្នាំលាបជាដើម តែវិធីទាំងនេះអាចត្រូវការពេលវេលាយូរ និងមានផលប៉ះពាល់ចំពោះសុខភាពទៀតផង។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងគ្មានផលប៉ះពាល់ក្នុងកម្ចាត់សត្វចៃ លោកអ្នកអាចសាកល្បងវិធីធម្មជាតិខាងក្រោមនេះបាន។

អ្វីដែលលោកអ្នកត្រូវការ

+ ទឹកខ្ពុរមាត់ (ប្រភេទអ្វីក៏បាន)

+ ក្រាសសិតចៃ

+ ទឹកខ្មេះ
+ ថង់គ្របសក់កុំឲ្យទទឹកពេលងូតទឹក

វិធីប្រើប្រាស់

យកទឹកខ្ពុរមាត់មកកក់ និងលាងសក់ឲ្យសព្វ ហើយយកថង់គ្របសក់មកគ្របលើសក់ឲ្យជិតល្អ និងទុកវា ១ ម៉ោង។ បន្ទាប់មកត្រូវលាងសក់ដោយប្រើទឹកខ្មេះវិញម្តង ហើយយកថង់មកគ្របសក់ និងទុកវា ១ ម៉ោងទៀត។ ក្រោយមកកក់សម្អាតសក់ជាមួយនឹងសាប៊ូកក់សក់ធម្មតា។ ចុងក្រោយលោកអ្នកត្រូវយកក្រាសសិតចៃមកសិត ចៃនឹងពុលងាប់ ហើយជាប់មកតាមក្រាសនោះទាំងអស់។ វិធីនេះលោកអ្នកធ្វើតែម្តង តែអាចកម្ចាត់ចៃបានទាំងអស់តែម្តង៕
ប្រភព pressnews

Leave a Reply

Your email address will not be published. Required fields are marked *

shares