ប្រពន្ធរត់ចោលទៅរកប្រុសថ្មីដោយសារប្តីក្រពេក ប៉ុន្មានឆ្នាំក្រោយមកក៏ជួបរឿងនឹកស្មានមិនដល់….

អស់កាលជាយូរលង់ណាស់មកហើយមានប្តីប្រពន្ធមួយគូរដែលរស់នៅមិនសូវចុះសម្រុងគ្នាប៉ុន្មានឡើយ! ដោយពីមួយថ្ងៃទៅមួយថ្ងៃនារីជាប្រពន្ធមិនបានខិតខំជួយសម្រាលការងារប្តីនាងឡើយ! នាងតែងតែរករឿងប្តីនាងមិនចេះអស់មិនចេះហើយទានេះទានោះ ទាំងដែលប្តីនាងប្រកបមុខរបរត្រឹមជាអ្នកលក់ការ៉េមតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ ដោយរកមួយថ្ងៃបានត្រឹមរស់មួយថ្ងៃតែប៉ុណ្ណោះ ចំណែកនារីជាប្រពន្ធនាងមិនបានរកសីុអ្វីឡើយនាងតែងតែយកលុយប្តីដែលរកបានទៅលេងបៀរជាមួយនាក់ភូមិផងរបងជាមួយគ្នាតែប៉ុណ្ណោះ សូម្បីតែបាយម្ហូបក៏នាងមិនធ្វើដោយពឹងផ្អែកលើប្តីនាងទាំងស្រុង ចំណែកបុរសជាប្តីហេតុតែស្រលាញ់ប្រពន្ធខ្លាំងគេមិនបានថាស្តីឲ្យនាងឬជំទាស់អ្វីឡើយ ទោះជាប្តីនាងលំបាកយ៉ាងណាក៏នាងមិនខ្វល់អ្វីឡើយ! នាងគិតតែពីសប្បាយនិងការលេងល្បែងរបស់នាង។ អូភ្លេចណែនាំឈ្មោះប្តីប្រពន្ធមួយគូរនេះ ប្តីមានឈ្មោះថា សុខុម អាយុ២៦ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម ចំណែកប្រពន្ធមានឈ្មោះថា រីយ៉ា អាយុ២៣ឆ្នាំ សព្វថ្ងៃពួកគេទាំង២នាក់រស់នៅក្នុងខេត្តកំពង់សោម។ ជារៀងរាល់ព្រឹកសុខុមតែងតែចេញទៅលក់ការ៉េមនៅផ្សារជារៀងរាល់ថ្ងៃ ចំណែករីយ៉ាវិញនាងមិនបានជួយអ្វីប្តីនាងឡើយគឺនាងតែងទៅលេងបៀររហូតដល់ម៉ោងបាយថ្ងៃទើបនាងត្រឡប់មកផ្ទះវិញ ក្រលែកទៅមើលសុខុមវិញថ្ងៃនេះគេលក់មិនសូវជាដាច់ប៉ុន្មានឡើយ! លុះជិតដល់វេលាម៉ោងបាយថ្ងៃត្រង់គេក៏បានរៀបចំឥវ៉ាន់ទៅទិញម្ហូបរួចពេលជិះមកដល់ផ្ទះគេក៏បានរត់ទៅដាំបាយដើម្បីកុំឲ្យពេលរីយ៉ាមកដល់ផ្ទះនាងមិនមានអី្វញាំ លុះអាហារក៏បានចម្អិនរួចរាល់ប៉ុន្តែបែរជាមិនឃើញរីយ៉ាត្រឡប់មកផ្ទះវិញសុខុមមិនហ៊ានញាំក៏សុខចិត្តអង្គុយចាំរីយ៉ាត្រឡប់មកផ្ទះ លុះដល់វេលាម៉ោង១ថ្ងៃរីយ៉ាក៏មកដល់ផ្ទះសុខុមឃើញរីយ៉ាភ្លាមក៏បានហៅនាងមកញាំបាយប៉ុន្តែដោយសារថ្ងៃនេះលក់មិនសូវដាច់សុខុមមិនមានលុយទិញម្ហូបច្រើនដូចរាល់ដងទេដោយថ្ងៃនេះសុខុមមានលុយទិញបានត្រឹមតែម្ហូបមួយមុខតែប៉ុណ្ណោះរីយ៉ាឃើញម្ហូបនៅលើតុតែមួយមុខក៏បានសួរទៅសុខុមថាថ្ងៃនេះម្ហូបមានតែមួយមុខហ្នឹងទេ? សុខុមក៏បានឆ្លើយប្រាប់ទាំងក្នុងចិត្តភ័យជាខ្លាំង!!! រីយ៉ាពេលឮហើយខឹងនិងប្តីជាខ្លាំងនាងមិនបានញាំបាយថ្ងៃទេ នាងបានរុញចានបាយចេញហើយនាងក៏បានដើរទៅលេងបៀរបន្តជាមួយមិត្តភក្តិនាងបន្ត! សុខុមមានអារម្មណ៍ថាខឹងនិងខ្លួនជាខ្លាំងដែលកើតមកមានជីវភាពក្រីក្រហើយកំព្រាឪពុកម្តាយតាំងពីតូច គេបានញាំបាយបណ្តើរគិតបណ្តើរទាំងទឹកភ្នែក ក្រលែកទៅមើលរីយ៉ាវិញនាងក៏បានដើរទៅលេងបៀរទាំងទឹកមុខមិនសូវសប្បាយចិត្ត លុះដើរមិនទាន់បានដល់កន្លែងលេងបៀរផង ស្រាប់តែ! មានរថយន្តមួយគ្រឿងបានជិះគេចពីឡានធំក៏ជ្រុលចង្កូតមកប៉ះទង្គេចនិងរីយ៉ាប៉ុន្តែមិនបានបង្ករឲ្យមានរបួសធ្ងន់ធ្ងរអ្វីឡើយគ្រាន់តែរបួសស្រាលស្បែកតែប៉ុណ្ណោះបុរសជាម្ចាស់ឡានក៏បានសុំនាំនាងទៅមន្ទីរពេទ្យដើម្បីលាងមុខរបួស រីយ៉ានាងក៏យល់ព្រមទៅជាមួយបុរសនោះពេលទៅដល់ពេទ្យគ្រូពេទ្យក៏បានរៀបចំលាងរបួសឲ្យនាង! ដោយឃើញខោអាវនាងដាច់រហែកដោយសារគេបើកឡានគារនោះ ក្រោយពេលលាងរបួសរួចបុរសនោះក៏បាននាំនាងទៅទិញសម្លៀកបំពាក់ថ្មី២សម្រាប់និងជូននាងទៅហូបហារមួយពេលដើម្បីធ្វើជាការសុំទោស…។ ក្រោយហូបអាហាររួចបុរសនោះក៏បានជូនរីយ៉ាមកផ្ទះ ក្រលែកទៅមើលសុខុមវិញពេលលក់បានលុយសមល្មមគេក៏បានផ្ញើរអ៊ុលក់បន្លែឲ្យជួយមើលការរ៉េមឲ្យមួយភ្លេតដោយគេបានខ្ចីកង់អ៊ុស្រីម្នាក់នោះដើម្បីទិញបាយឆាដែលឆ្ងាញ់ឲ្យប្រពន្ធរបស់គេញាំគិតហើយសុខុមក៏បានជិះទៅទិញ ពេលរីយ៉ាធ្វើដំណើរមកតាមផ្លូវទៅផ្ទះស្រាប់តែបានជួបនិងសុខុមដែលជាប្តីរបស់ខ្លួន ប៉ុន្តែសុខុមមិនបានរករឿងឬថាស្តីបង្ករឲ្យមានបញ្ហាអ្វីឡើយ។ ពេលមកដល់ផ្ទះសុខុមបានឃើញរីយ៉ានិងបុរសរូបនោះមានភាពស្និតស្នាលជាខ្លាំង ពេលរីយ៉ាចូលមកដល់ក្នុងផ្ទះ សុខុមបានសម្គាល់ថានាងមានលក្ខណ:ប្លែកខ្លាំង សុខុមក៏បានសួរទៅរីយ៉ាថាអូនទើបមកពីណា?ហើយបុរសនោះត្រូវជាអ្វីនិងអូន?ម្តេចក៏គេមានភាពស្និតស្នាលនិងអូនម្ល៉េះ?ហើយចុះសម្លៀកបំពាក់ទាំងនេះអូនបានមកពីណា? រីយ៉ាឮហើយនាងក៏បាននិយាយតែប៉ុន្មានម៉ាត់ជាមួយសុខុមតែប៉ុណ្ណោះ នាងក៏បានប្រាប់ថាបុរសនោះជាបងប្អូនជីដូនមួយខាងប៉ារបស់នាង ហើយសម្លៀកបំពាក់នេះគឺម្តាយខ្ញុំជាអ្នកផ្ញើរឲ្យ សុខុមឮហើយមិនហ៊ាននិយាយអ្វីច្រើនឡើយ! គេបានប្រាប់ទៅរីយ៉ាថាអូននេះបាយឆារបស់អូនដែលបងទិញឲ្យរីយ៉ាបានស្រែកថា ខ្ញុំធុញណាស់ខ្ញុំមិនញាំទេចេញទៅ សុខុមឮហើយក៏មិនហ៊ាននិយាយអ្វីច្រើនគេក៏បានជិះកង់ទៅផ្សារដើម្បីលក់វិញជិះបណ្តើរគិតបណ្តើរព្រោះគេការឆ្ងល់ជាខ្លាំងហេតុអ្វីនាងមានចរិតប្លែកខុសពីថ្ងៃដំបូងដែលបានស្រលាញ់គ្នា។ ពេលជិះទៅដល់ផ្សារគេក៏បានអង្គុយលក់ការរ៉េមបន្ត ក្រលែកទៅមើលរីយ៉ាវិញនាងក៏បានដើរទៅលេងបៀរនៅផ្ទះមិត្តភក្តិនាងបន្តទៀត ពេលទៅដល់កន្លែងលេងបៀរមិត្តនាងក៏សួរថានែ! រីយ៉ាម៉េចថ្ងៃនេះអែងក្រមកម្ល៉េះ នាងក៏បានប្រាប់ដំណើរដើមទងទៅមិត្តនាងទាំងអស់ ស្តាប់ហើយមិត្តភក្តិរបស់នាងក៏បានសួរនាងថាម៉េចអែងលែងប្តីអែងយកបុរសកូនអ្នកមានម្នាក់នោះទៅ និយាយពិគ្រោះគ្នារួចហើយរីយ៉ានាងក៏បានយល់ព្រមទទួលស្នេហ៌បុរសម្នាក់នោះ ព្រោះកាលដែលបុរសនោះជូនរីយ៉ាមកគេក៏បានសួររីយ៉ាថាតើនាងមានប្តីឬនៅ?

រីយ៉ាបានប្រាប់បុរសនោះថានាងគ្មានប្តីទេនាងនៅក្រមុំនៅជាមួយម្តាយ។ក្រោយពីនិយាយរួចហើយនាងក៏បានត្រឡប់ទៅផ្ទះ លុះស្អែកឡើងសុខុមក៏បានចេញទៅលក់ការរ៉េមនៅផ្សារដូចរាល់ដង ចំណែករីយ៉ាវិញនាងមិនបានចេញទៅលេងបៀរឡើយនាងនៅក្នុងផ្ទះអង្គុយចាំម្ចាស់ផ្ទះចាស់មកផ្ទះរបស់នាងពេលម្ចាស់ផ្ទះនោះមកដល់រីយ៉ាក៏បាននិយាយចរចារណ៍គ្នារឿងតម្លៃថាត្រូវរួចនាងក៏លក់រួចក៏បានយកលុយទាំងអស់នោះយកទៅសងថ្លៃបំណុលរបស់នាងដែលបានជំពាក់នោះរួចសល់ប៉ុន្មាននាងយកលុយនោះទុកធ្វើដំណើរទៅស្រុកដើម្បីទៅលេងម្តាយនាង គិតរួចនាងក៏បានធ្វើដំណើរទៅស្រុកកំណើត។ ៣ម៉ោងក្រោយមកនាងក៏បានមកដល់ស្រុកកំណើតនាងក៏បានប្រាប់អ្វីៗគ្រប់យ៉ាងដែលនាងបានធ្វើ ម្តាយរីយ៉ាក៏បានប្រាប់ថាម៉ាក់ក៏ចង់ឲ្យកូនបែកពីវាយូរហើយព្រោះវាក្រ ហើយម៉ាក់ឆ្ងល់ដែលហេតុអ្វីបានកូនយល់ព្រមរៀបការចាមួយវា ដោយសារតែរឿងវែងឆ្ងាយពេករីយ៉ានាងមិនចង់និយាយច្រើននាងក៏បានប្រាប់ថាបន្តិចទៀតនេះនិងមានបុរសកូនអ្នកមានម្នាក់មកស្តីដណ្តឹងកូនហើយគេចាំតែថ្ងៃកូនយល់ព្រមទេ ថារួចពួកគេទាំង២នាក់ម្តាយកូនក៏បានចាប់ផ្តើមរៀបចំផ្ទះដើម្បីទទួលបុរសនោះដើម្បីរៀបពិធីអពាហ៌ពិពារ។ ក្រលែកទៅមើលសុខុមវិញគេក៏បានជិះកង់ដឹកការ៉េមមកវិញស្រាប់តែទៅដល់ផ្ទះមិនឃើញប្រពន្ធតែបែជាឃើញលោកអ៊ុម្ចាស់ផ្ទះចាស់នោះទៅវិញ ដោយគាត់បានប្រាប់ថារីយ៉ានាងបានលក់ផ្ទះនេះហើយសុខុមឮហើយធ្លាក់ថ្លើមក្តុកព្រោះមិននឹកស្មានថានាងហ៊ានធ្វើបែបនេះសោះ រួចគេក៏បានដឹងពីអុំស្រីជិតខាងម្នាក់ប្រាប់ថានាងបានយកលុយដែលនាងលក់ផ្ទះបានប៉ុន្មានយកទៅសងបំណុលអស់ហើយរួចនាងបានមានទំនាក់ទំនងជាមួយបុរសដែលបានជួននាងមកកាលពីម្សិលមិញនិង! មីងពិតជាអាណិតក្មួយណាស់ដែលមានប្រពន្ធចោលម្សៀតបែបនេះក្មួយកាត់ចិត្តទៅមីងដឹងពីដំណឹងជ្រើសបុគ្គលិកមួយក្នលែងដែលអ្នករៀនមិនចប់ក៏អាចធ្វើការបាន ក្មួយនៅស្នាក់ផ្ទះមីងសិនចុះព្រោះមីងសល់បន្ទប់ទំនេរមួយដែលក្មួយកុំគិតច្រើនចូលទៅសម្រាកសិនទៅមីងយល់ពីអារម្មណ៍ក្មួយពេលនេះបាត់បង់អ្វីគ្រប់យ៉ាងហើយថែមទាំងកំព្រាឪពុកម្តាយទៀតពិតជាកំសត់ណាស់! មីងមិនអាចបិទភ្នែកឈរមើលក្មួយលំបាកឡើយ ណាមួយម្តាយឪពុកក្មួយក៏ធ្លាប់មានគុណមកលើមីងដែលកាលពីពួកគេនៅរស់ ចឹងហើយសូមក្មយយកុំក្រែងចិត្តអី! ទៅសម្រាកចុះចំណែករឿងការងារចាំមីងអ្នកចាត់ចែងឲ្យក្មួយកុំបារម្ភអី! ចឹងមីងទៅរកទិញម្ហូបទុកធ្វើឲ្យក្មួយញាំ ក្មួយនៅសម្រាកនៅទីនេះសិនចុះ!!! ថារួចមីងម្នាក់នោះក៏បានដើរចេញទៅផ្សារបាត់ទៅ លុះស្អែកឡើងម្ចាស់ក្រុមហ៊ុននោះក៏បានមកដល់ផ្ទះរបស់មីងនោះតែម្តងម្ចាស់ក្រុមហ៊ុននោះក៏បានយល់ព្រមឲ្យសុខុមចូលធ្វើការ ចំណែករីយ៉ាវិញនាងសប្បាយចិត្តជាខ្លាំងព្រោះបានរៀបការជាមួយបុរសកូនអ្នកមានរូបនោះ។

២ឆ្នាំកន្លងផុតទៅ…សុខុមបានក្លាយខ្លួនចាថៅកែក្រុមហ៊ុនព្រោះគេធ្វើការបានល្អនិងមានអំណត់អត់ធ្មត់តស៊ូនិងស្មោះត្រង់ថៅកែក៏បានឲ្យគេឡើងបន្តដំណែង។ ចំណែករីយ៉ាវិញនាងត្រូវបានប្តីនាងវៃធ្វើបាបជារាងរាល់ថ្ងៃដោយសារតែចរិតចោលម្សៀតរបស់នាងដោយបុរសរូបនោះបានផ្លាស់ប្តូរចរិតនាងខុសពីកាលនៅជាមួយសុខុមនាងតែងតែកោតខ្លាចគោរពប្តីនាងជានិច្ចបើទោះបីជាបុរសនោះមានស្រីឬនាំស្រីចូលផ្ទះក៏នាងមិនហ៊ានម៉ាត់កដាក់ប្តីនាងឡើយ ចុងក្រោយនាងក៏បានដឹងខ្លួនថាខុសជាខ្លាំងដែលមកយកប្តីអ្នកមានគឺវាខុសគ្នាខ្លាំងណាស់ព្រោះកាលនាងនៅជាមួយសុខុមគឺសុខុមតាមចិត្តនាងជារៀងរាល់ពេលមិនថានាងធ្វើយ៉ាងណាក៏ដោយក៏សុខុមនៅតែស្រលាញ់និងគោរពនាង មួយសន្ទុះក្រោយមកនាងបានបើកទូរទស្សន៍ឃើញគេផ្សាយព័ត៌មានពីសុខុមដែលក្នុងនោះគេបានផ្សាយថាគេគឺជាបុគ្គលជោគជ័យម្នាក់ដែលមានក្រុមហ៊ុនជាច្រើនកន្លែងដោយក្នុងនោះគេបានបន្ថែមទៀតថាសុខុមគ្រាន់តែជាកូនអ្នកក្រកំព្រាឪពុកម្តាយតែប៉ុណ្ណោះ រីយ៉ាឃើញបែបនេះគេក៏បានកើតទុក្ខនិងស្តាយសុខុមជាខ្លាំងដោយនាងបាននឹកឃើញទង្វើរល្អរបស់សុខុម ជាចុងក្រោយនេះនាងបានត្រឹមតែនឹកស្តាយស្រណោះនិងរស់នៅជាមួយភាពឈឺចាប់ជារៀងរាល់ថ្ងៃ៕
អត្ថបទដោយ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *

shares