អានចប់ទឹកភ្នែកស្រក់ហូរដូចភ្លៀងរលឹម ម្តាយក្មេកចិត្តដេរថី តែងតែធ្វើបាបកូនប្រសារស្រីនៅពេលដែលកូនប្រុសរបស់ខ្លួនចេញទៅធ្វើការ ក្រោយពេលនាងស្លាប់ទើប…

នៅក្នុងគ្រួសារមួយដែលមានមីងសុភីដែលមានកូនប្រុសចំនួន២នាក់ដោយកូនទាំង២នាក់នេះមានឈ្មោះថាវិសិទ្ធនិងវិសាលជាកូនពៅដោយពួកគេទាំង២នាក់នេះមានប្រពន្ធរួចអស់ហើយប៉ុន្តែគ្រួសាររបស់ប្អូនពៅមិនសូវមានសូវមានសុភមង្គលប៉ុន្មានឡើយដោយសារម្តាយបង្កើតតែងតែធ្វើបាបនិងចាក់រុកកូនប្រសារស្រីជារៀងរាល់ថ្ងៃ រាល់ពេលដែលកូនប្រុសរបស់ខ្លួនចេញទៅធ្វើការនៅក្រៅមីងសុភីម្នាក់នេះតែងតែប្រើរស្មីដែលជាកូនប្រសាររបស់ខ្លួនឲ្យធ្វើការងារធ្ងន់ៗជារៀងរាល់ថ្ងៃ រួចក៏បានចេញទៅលេងបៀរបាត់ពីផ្ទះរហូតដល់ម៉ោងបាយទើបមកវិញ ចំណែកឯវិសាលវិញគេចេញទៅធ្វើការបាត់ៗមិនបានដឹងរឿងអ្វីឡើយ រីឯវិសិទ្ធនិងប្រពន្ធរបស់គេវិញក៏ចេញទៅធ្វើការពីផ្ទះបាត់ៗដែរ ដោយមានតែរស្មីតែប៉ុណ្ណោះដែលនៅផ្ទះរៀបចំការងារក្នុងផ្ទះនិងធ្វើម្ហូបដាំស្លរសម្រាប់គ្រួសារ រាល់ពេលបាយពួកគេតែងតែមកហូបបាយជុំគ្នាជារៀងរាល់ថ្ងៃ រីឯមីងសុភីវិញតែងតែមកផ្ទះយឺតជារៀងរាល់ពេល គ្រប់ពេលដែលកូនៗសួរមីងសុភីតែងតែប្រាប់កូនថាទៅវត្តស្តាប់ធម៌និងធ្វើចង្ហាន់យកទៅវត្ត រស្មីពេលឮបែបនេះនាងមិនបាននិយាយអ្វីឡើយព្រោះនាងមិនចង់មានជម្លោះឈ្លោះទាស់ទែងគ្នាឡើយបើទោះបីជានាងដឹងរឿងម្តាយក្មេករបស់នាងយ៉ាងណាក៏ដោយក៏នាងមិនដែលរអ៊ូប្រាប់ប្តីនាងឡើយ!

ក្រោយអាហារថ្ងៃត្រង់រួចមីងសុភីក៏បានទៅសុំលុយរស្មីដោយកុហកនាងថាយកទៅធ្វើរបងវត្តតែរស្មីបានប្រាប់ទៅមីងសុភីថានាងគ្មានលុយទេព្រោះនាងមិនមានមុខរបរទៅធ្វើការឡើយមីងសុភីឮហើយខឹងចិត្តជាខ្លាំងរួចគាត់ក៏មិនបាននិយាយច្រើនជាមួយរស្មីឡើយ រួចក៏បានដើរទៅបន្ទប់កូនប្រសារស្រីមួយទៀតរួចមីងសុភីក៏បានសួរទៅប្រពន្ធរបស់វិសិទ្ធថាតើកូនមានលុយទេ នាងក៏បានប្រាប់ទៅមីងសុភីថា ខ្ញុំមានតើ! ចុះម៉ាក់ត្រូវការប្រាក់ប៉ុន្មាន មីងសុភីក៏បានប្រាប់ថាម៉ាក់គ្រាន់តែខ្ចីកូនយកទៅចូលលុយធ្វើរបងទេ ៣ថ្ងៃក្រោយម៉ាក់សងវិញ ប្រពន្ធរបស់វិសិទ្ធក៏បានប្រាប់ទៅមីងសុភីថាម៉ាក់យកទៅមិនបាច់ខ្ចីទេរួចនាងក៏បានសួរថា ៣០០ដុល្លារគ្រប់ឬអត់ម៉ាក់? មីសុភីក៏បានប្រាប់ថាគ្រប់ហើយកូនម៉ាក់អរគុណកូនខ្លាំងណាស់ រួចក៏បានចាកចេញពីផ្ទះដើរទៅលេងបៀរបាត់ទៅ! ទង្វើរបែបនេះកើតមានជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃមួយមីងសុភីបានប្រើរស្មីលើសកម្លាំងរហូតដល់នាងអស់កម្លាំងដួលសន្លប់ជួនពេលដែលវិសាលចេញពីធ្វើការមកដល់ផ្ទះភ្លាមស្រាប់តែឃើញបែបណេះក៏ប្រញាប់យករស្មីទៅពេទ្យទាំងប្រញ៉ាប់ ទៅដល់មន្ទីរពេទ្យគ្រូពេទ្យក៏បានប្រាប់ថារស្មីនាងមានផ្ទៃពោះ២ខែហើយចូរប្អូនកុំសូវឲ្យនាងធ្វើការងារផ្ទះច្រើនពេកឬលើករបស់ណាធ្ងន់ឡើយសង្ឃឹមថាប្អូននិងសហការណ៍ធ្វើតាមខ្ញុំចុះបើមិនដូច្នោះនាងនិងត្រូវមានបញ្ហាប៉ះពាល់ដល់កូនក្នុងផ្ទៃឮហើយវិសាលក៏បានយល់ព្រមនិងគ្រូពេទ្យរួចក៏បានយករស្មីចេញពីពេទ្យទាំងសប្បាយចិត្ត។ ទៅដល់ផ្ទះភ្លាម! វិសាលក៏បានប្រាប់ទៅម្តាយថារស្មីនាងមានកូនហើយសូមម៉ាក់កុំប្រើនាងឲ្យលើករបស់ធ្ងន់ៗឬធ្វើការលើសកម្លាំងពេក មីងសុភីឮហើយមិនសូវសប្បាយចិត្តប៉ុន្មានឡើយ លុះវេលាស្អែកឡើងវិសាលក៏បានចេញទៅការបាត់អស់ដោយផ្តាំម្តាយថាចាំម្ហូបអាហារចាំខ្ញុំនាក់ទិញឲ្យរួចក៏បានចេញទៅធ្វើការបាត់ទៅ គ្រាន់តែវិសាលចេញទៅភ្លាមមីសុភីក៏បានខលហៅដៃគូរសងសឹកមកលេងបៀរជាមួយគ្នាម្តងទៀត រួចក៏បានប្រាប់ទៅរស្មីឲ្យជួយរៀបចំផ្ទះនិងលើកធុងទឹក៥កណ្តុងនោះឡើងទៅលើផ្ទះឲ្យម៉ាក់ផងតែរស្មីនាងបានប្រាប់ថាខ្ញុំលើកម៉េចនិងរួចម៉ាក់កណ្តុងទឹកធ្ងន់ណាស់ មីងសុភីក៏បានស្រែកដាក់រស្មីថា យើសនាងឯងចង់យកកូនក្នុងផ្ទៃនេះមកគំរាមយើងមែនឆាប់លើកភ្លាមទៅ! រស្មីឮហើយនាងមិនហ៊ានប្រកែកអ្វីច្រើនឡើយនាងក៏បានទៅធ្វើ កំពុងតែលេងបៀរសើចសប្បាយស្រាប់តែម្ចាស់បំណុលមកទារលុយដោយបានគំរាមមីងសុភីថាបើលើកនេះគ្មានលុយទេគេនិងរឹបអូសយកផ្ទះនេះជាមិនខានឡើយ! ឮហើយមីងសុភីក៏បានខលទៅប្រពន្ធរបស់វិសិទ្ធដើម្បីខ្ចីលុយតែត្រូវនាងស្តីឲ្យយ៉ាងចាស់ដៃ! ខណ:ពេលនោះរស្មីដែលកំពុងលើកធុងទឹកក៏បានរអិលជើងដួលបោកក្បាលស្លាប់នៅកន្លែងប៉ុន្តែមីងសុភីមិនបានខ្វល់ឡើយដោយគិតថានាងខ្ជិលធ្វើជាដួលសន្លប់មួយសន្ទុះក្រោយមកវិសាលក៏បានមកដល់ស្រាប់តែឃើញក្បាលរបស់រស្មីហូរឈាមគេក៏បាននាំរស្មីយកទៅពេទ្យពេលទៅដល់ពេទ្យគ្រូពេទ្យក៏បានប្រាប់ថានាងបានស្លាប់ហើយវិសាលឮហើយតក់ស្លត់ជាខ្លាំងដោយឮថាប្រពន្ធស្លាប់បែបនេះ រីឯផ្ទះរបស់គេត្រូវបានម្ចាស់បំណុលរឹបអូសយក ទីបំផុតចុងក្រោយពួកគេទាំង២នាក់ម្តាយកូនក៏បានត្រូវចាប់ខ្លួននិងផ្តល់ទោសតាមច្បាប់ក្រោយម្តាយឪពុករស្មីបានដឹងថាកូនបង្កើតរបស់ខ្លួនបានស្លាប់រីឯមីងសុភីក៏បានដឹងពីកំហុសដែលខ្លួនបានធ្វើនិងស្តាយក្រោយជាខ្លាំងនៅពេលបាត់បង់កូនប្រសារដែលមានសន្តានចិត្តល្អ។

អត្ថបទដោយ រ៉ាណុត

Leave a Reply

Your email address will not be published. Required fields are marked *

shares