ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ម្ចាស់​ត្រូវគេ​ចាក់​សម្លាប់ ខណៈពេល​សុនក​របស់គាត់​ដេក​រង់ចាំ​ជាច្រើន​ខែ នៅ​មាត់ទ្វារ​មន្ទីរពេទ្យ​

ប្រេ​ស៊ីល៖បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមទាក់ទងទៅនឹងសុនក​មួយ​ក្បាល បាន​ដេក​រង់ចាំ​ម្ចាស់​វា​នៅ​មាត់ទ្វារ​មន្ទីរពេទ្យ​ច្រើន​ខែ​មក​ហើយ​ ធ្វើឲ្យអ្នកនៅក្នុងមន្ទីពេទ្យនោះមានការអាណិតអាសូរជាខ្លាំងសូម្បីតែគ្រូពេទ្យ ។​មន្ទីរពេទ្យនោះមានឈ្មោះថា Santa Casa de Novo Horizonte នា​រដ្ឋ Sao Paolo ។


កាលពីយប់មួយឡានសង្គ្រោះបានដឹកម្ចាស់វាមកកាន់មន្ទីពេទ្យខាងលើនឹង ដែលម្ចាស់វាមានវ័យ​៥៩​ឆ្នាំ ត្រូវ​បាន​ចាក់​ឲ្យ​របួស​ជា​ទម្ងន់ តាម​ដង​វិថី​មួយ​ គ្រូពេទ្យព្យាយាមជួយសង្គ្រោះ​តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​គាត់​ក៏​បាត់បង់​ជីវិត​បាត់ទៅ។វាដេករងចាំម្ចាស់ទាំងគ្មានអារហារបុគ្គលិក​មន្ទីរពេទ្យ​តែង​ឆ្លៀត​ពេល​ទំនេរ​ផ្តល់​អាហារ និង​ទឹក​ឲ្យ​វា​ផឹក​ព្រោះថាអាណិតវាខ្លាំងពេក។

ក្រោយមកពួកគេ​ក៏​បាន​ស្វែងរក​មជ្ឈមណ្ឌល​ចិញ្ចឹម​ឆ្កែ​ឆ្មា​ក្បែរ​នោះ​យក​វា​ទៅ​ដាក់ស្រាប់តែប៉ុន្នានថ្ងៃក្រោយមកឃើញវានៅដេករងចាំម្ចាស់វាយ៉ាងអណោចអធម ។ម្ចាស់ Facebook នាង Sardella សន្និដ្ឋានថា ៖ “​មាន​រឿងរ៉ាវ​ជាច្រើន​យើង​ត្រូវ​រៀន​ពី​សត្វ​វិញ ឆ្កែ​១​ក្បាល​នេះ​កំពុង​រង់ចាំ​ក្នុង​ភាព​អស់សង្ឃឹម ប៉ុន្តែ​ការស្រឡាញ់​របស់​វា​ចំពោះ​ម្ចាស់​ពិតជា​កម្រ​ប្រទះ​សូម្បីតែ​មនុស្ស​។​

​ក្រោយមកគ្មានអ្នកណាយកវាដាក់ក្នុងមជ្ឈមណ្ឌលទៀតទេ ព្រោះថាវានៅតែគេចមកបានរហូតសុនក​នេះ​ត្រូវបាន​បុគ្គលិក​មន្ទីរពេទ្យ​នាំគ្នា​ជួយ​ថែទាំ​ផ្តល់​អាហារ​ទៀតផង។​

Leave a Reply

Your email address will not be published. Required fields are marked *

shares