សំណាងដូចធ្លាក់ពីលើមេឃចឹង មិននឹកស្មានថា!ភួយដែលជីដូនបន្សល់ទុកឲ្យមានតម្លៃរហូតដល់ទៅថ្នាក់នេះ…

អាមេរិក៖នេះពិតជារឿងដ៏កម្រមែនដែលបុរសម្នាក់នេះមានភួយបុរាណ​មាន​អាយុកាល ២០០​ឆ្នាំ ហើយ​តម្លៃ​វា​គឺ ១,៥​លាន​ដុល្លារ ។
នេះ​ជា​រឿង​ពិត​របស់​ជាងឈើ​ម្នាក់​ឈ្មោះ Loren Krytzer នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក គាត់​បាន​ដាច់​ជើង​ម្ខាង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​១០​ឆ្នាំមុន​។​
គាត់គ្មាន​សមត្ថភាព​ពលកម្ម​រស់នៅ​ពឹងពាក់​លើ​ប្រាក់​ឧបត្ថម្ភ ២០០​ដុល្លារ ក្នុង​១​ខែ​ប៉ុណ្ណោះ​។
ប៉ុន្តែ​អ្វីៗ​បាន​ប្រែប្រួល​ក្រោយពេលគាត់បានមើលទូរទស្ស ដែល​ជា​កម្មវិធី​ជំនាញ​ខាង​វាយតម្លៃ​វត្ថុ​បុរាណ​ដ៏​ល្បីល្បាញ​ហើយគាត់ក៏បានឃើញភួយមួយ​ដែល​គេ​កំពុង​ដាក់តាំង​ឧទ្ទេសនាម​នៅក្នុង​ទូរទស្សន៍ ពិតជា​ស្រដៀង​នឹង​ភួយ​កញ្ចាស់​ដែល​ជីដូន​គាត់​បន្សល់​ទុកឲ្យមែន​។​

​ដោយ​កើតក្តី​មន្ទិលសង្ស័យ​ថាក្នុងចិត្ត លោក​បានសម្រេច​ចិត្ត​យក​វា​ទៅឲ្យគេ​ត្រួតពិនិត្យ​។
មិននឹកស្មានថាធ្វើឲ្យលោកនិង​គ្រួសារ​ អរ​ រំភើបខ្លាំងដល់​ថ្នាក់​ស្រែកយំ ព្រោះថា​ភួយ​កញ្ចាស់​នេះ គឺ​ពិតជា​ភួយ​
តែ​មួយទៅភួយដែលគេបានប្រកាសមែន ហើយលោកស្រាប់តែ​ក្លាយទៅជា​សេដ្ឋីមួយពព្រឹចភ្នែក ពួកគេ​បាន​យក​លុយ​នេះ​ទៅ​ទិញ​ផ្ទះ​និង​រថយន្ត​ថ្មី​១ សល់​ពី​នោះ​គឺ​ទុក​ប្រកប​របរ​រកស៊ី​ដើម្បីជីវភាពក្រួសារ។

Leave a Reply

Your email address will not be published. Required fields are marked *

shares