ហួសចិត្ត ចិញ្ចឹម​ឆ្កែ​អនាថា ៣ ឆ្នាំ​ក្រោយ​ទើប​ដឹងថា ជា​ខ្លាឃ្មុំ​ ចុងក្រោយក៏…

ប្រទេស​ចិន​៖បុរសម្នាក់បាន​ចិញ្ចឹម​ឆ្កែ​អនាថា ១ ក្បាលរហូតដល់ទៅ ៣ឆ្នាំ ​ដោយគិតថាជាឆ្កែ តែដល់ពេលក្រោយ​មក​ពេល​វា​មាន​ទម្ងន់ ៨០ គីឡូក្រាម ទើប​ជឿថា ជា​ខ្លាឃ្មុំសោះ​។​​បុរសម្នាក់នោះមានឈ្មោះថា China News Service បាននិយាយថា៖គាត់​បាន​ទៅ​បេះ​ផ្សិត​នៅលើ​ភ្នំ​ក៏​ប្រទះឃើញ​សត្វ​មួយ​ដូចជា​ឆ្កែ ក៏​យក​មក​ចិញ្ចឹម នៅផ្ទះ​របស់​គាត់​ រួច​ទុក​ចិញ្ចឹម​ដូចជា​ឆ្កែ​សម្លាញ់​ចិត្ត​របស់​គាត់ ពី​តូច​មក​វា​ប្រឡែង​លេង​ជាមួយ​ឆ្កែ​ដទៃ​ទៀត​ដូច​ធម្មតាអញ្ចឹង​។

ម្ចាស់នោះក៏មានចម្ងល់ក្នុងចឹងដែរហេតុអីពីមួយថ្ងៃ​ទៅមួយថ្ងៃវា​លូតលាស់​យ៉ាង​លឿន ទាល់តែពេល​គាត់​ពិនិត្យ​មើលទៅទើបដឹងថា វា​មិនមែន​ជា​ឆ្កែ​ទេ​វាជាក្លាឃ្មុំ ហើយគាត់​ក៏​សម្រេចចិត្ត​យក​វា​ទៅ​ប្រគល់​ឲ្យ​មជ្ឈមណ្ឌលអ​ភិរក្ស​សត្វ​។​អ្នកដឹងទេថា មិនមែនចេះតែចិញ្ចឹមសត្វនេះសត្វនោះបានទេ សត្វខ្លះគេមិនអនុញ្ញាតឲ្យចិញ្ចឹមក្នុងផ្ទះឡើយវាអាចបណ្ាលឲ្យមានគ្រោះថ្នាក់នឹង​ត្រូវ​រង​ការពិន័យប៉ុន្តែ ដោយសារ​លោក​ចិញ្ចឹម​បាន​យ៉ាង​ល្អ ទើប​រួច​ផុត​ពី​ការ​ជាប់ទោស​ ហើយ​​ខ្លាឃ្មុំ​នេះ​ត្រូវបានលោកបញ្ជូនទៅ​កាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​រួចរាល់ហើយបន្ទាប់ពីគាត់បានដឹងថាមិនមែនជាសត្វឆ្កែ។

Leave a Reply

Your email address will not be published. Required fields are marked *

shares