ឪពុកម្តាយស្លុតចិត្តជាខ្លាំងក្រោយពេលដែលឃើញគ្រូធ្វើទង្វើបែបនេះដាក់កូនប្រុសរបស់គាត់…

ប្រទេស​ឥណ្ឌូនេស៊ី៖បើយោងតាមបណ្តាញសង្គមពិតជាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែនទាក់ទងទៅនឹងសិស្ស​ប្រុស​បឋមសិក្សា​ម្នាក់ ត្រូវបាន​គ្រូ​បង្ខំ​ឲ្យ​លិទ្ធ​បង្គន់​ចំនួន ១២ ដងជា​ទណ្ឌកម្មបន្ទាប់​ខកខាន​ពុំបាន​ធ្វើ​កិច្ចការ​សាលា (homework) ។​
ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការរិះគន់ជាខ្លាំងព្រោះថាសម័យនេះគ្មានការដាក់ទណ្ឌកម្ម​ដ៏​សាហាវ​បែបនេះមកលើសិស្សឡើយ ព្រោះគេអាចផ្តឹងបានពីទង្វើបែបនេះ។
ពិតណាស់ក្រោយពីឪពុកម្តាយក្មេងប្រុសនោះបានដឹងគាត់បាន​ផ្ទុះ​កំហឹង និង​ទៅកាន់​សាលារៀន​ភ្លាមៗ ដើម្បី​រក​ខុសត្រូវ​ឲ្យ​កូនប្រុស​របស់គាត់ ប៉ុន្តែបានដឹងថា គ្រូ​នោះ​គ្រាន់​ទទួល​នូវ​ការស្តីបន្ទោស​ប៉ុណ្ណោះ ។​
ឪពុកម្តាយក្មេងប្រុសបាននិយាយថា​៖ «​កូនប្រុស​របស់ខ្ញុំ​បាន​ប្រាប់ថា វា​បាន​លិទ្ធ​បង្គន់​ចំនួន ១២ ដង ។ ប៉ុន្តែ ក្រោយមក លិទ្ធ ៤ ដង​ទៀត ជាហេតុ​ធ្វើ​ឲ្យ​ក្អួត​តែម្តង ។ ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​ខ្លាំងណាស់ តើ​គ្មាន​ការដាក់ពិន័យ​អ្វី​ក្រៅពីនេះ​មែន​ទេ​?»ម្តាយបាននិយាយថាគាត់នឹងយល់ស្រប់បើទទួលពិន័យអ្វីផ្សេងក្រៅពីនេះ ទោះលាងបង្គន់ក៏បាន តែនេះដល់ថ្នាក់លិទ្ធបង្គន់ទង្វើបែបនេះ គឺ​ពិតជា​សាហាវ​ខ្លាំងណាស់ ពុំ​អាច​ទទួលយក​បានឡើយ ។​Joni Walker Manik ប្រធាន​ក្រុមប្រឹក្សាភិបាល​អប់រំ​ប្រចាំ​តំបន់ Serigei Bedagai
បាន​បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នេះ​បាន​កើតឡើង​ពិតមែន ហើយ​គ្រូ​នោះ​ក៏​ត្រូវបាន​ផ្ទេរ​ទៅកាន់​សាលា​ផ្សេង​ផងដែរ នឹងបានទទួលនៅការណែនាំរួចហើយថាមិនត្រូវធ្វើទង្វើបែបនេះទៀតទេ។

Leave a Reply

Your email address will not be published. Required fields are marked *

shares