ពិតជាមិនគួរឲ្យជឿទេ !! យន្តហោះ ស្រោបពេជ្រសុទ្ធដែលមានតែមួយ…..ក្រោយដឹងការពិតស្ទើរដាច់ផ្ងារ!!(មានវីឌីអូ)

គួរបញ្ជាក់ថារូបភាពមួយសន្លឹកនេះបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មនុស្សម្នាជុំវិញពិភពលោក។ ពួកគេពិតជាមានអារម្មណ៍ងឿងឆ្ងល់នឹងយន្តហោះស្រោបពេជ្រនេះខ្លាំងមែនទែន។មូលហេតុនៅពីក្រោយរឿងនេះត្រូវបានបែកធ្លាយ។ តាមពិតទៅយន្តហោះ Boeing777 នេះមិនបានស្រោបគ្រាប់ពេជ្រអ្វីទេ។

ប៉ុន្តែវាជាការច្នៃប្រឌិតមួយរបស់អតីតគ្រូពេទ្យធ្មេញម្នាក់ឈ្មោះ Sara Shakeel ដែលនាងបានថតយកទិដ្ឋភាពមុនឡើង យន្តហោះ ទៅកែច្នៃក្នុងកម្មវិធី Photoshop ដើម្បីបង្ហោះចូលក្នុងគណនី Instagram របស់នាងប៉ុណ្ណោះ។ក្រោយការបង្ហោះរួច មនុស្សជាច្រើនបានភ្ញាក់ផ្អើលនឹងរូបយន្តហោះជាខ្លាំង។ ពួកគេបានចោទជាសំណួរថា តើវាជាការពិតឫក៏ក្លែងក្លាយ?យោងតាមប្រសាសន៍របស់អ្នកនាង Sara ផ្ទាល់បានឲ្យដឹងថា “ពេលនេះយន្តហោះស្រោបពេជ្ររបស់ខ្ញុំកំពុងល្បីពេញអ៊ីនធើណែតហើយ។ មនុស្សម្នាចង់ដឹងថាវាពិតឫក៏ក្លែងក្លាយ។

អីចឹងមុនយន្តហោះនេះចុះចត ខ្ញុំនឹងបង្ហោះរូបរាងពិតរបស់វាឲ្យអ្នកទាំងអស់គ្នាមើល”។ នាងបន្ថែមថា “មូលហេតុដែលខ្ញុំសម្រេចចិត្តច្នៃយន្តហោះស្រោបពេជ្រនេះព្រោះខ្ញុំចង់ឲ្យដំណើរកម្សាន្តមួយនេះកាន់តែរំភើបរីករាយ”។ ប្រភព Khmerload


Leave a Reply

Your email address will not be published. Required fields are marked *

shares