សូមចូលរួមអបអរ!!!ដោយក្តីអាណិតអាសូរ និងបំពេញនូវស្រម៉ៃ របស់បេក្ខជនពិការដៃជើង ពេលនេះត្រូវបាន ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឧបត្ថម្ភឱ្យបន្តការសិក្សារយៈពេល៤ឆ្នាំ
ដោយក្តីអាណិតអាសូរ និងបំពេញនូវស្រម៉ៃ របស់បេក្ខជនពិការដៃជើង តាំងពីកំណើតម្នាក់នៅខេត្តកំពង់ធំ ដែលខិតខំពុះពារប្រឡងរហូត ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាននិទ្ទេស D ក្នុងចំណោមសិស្សប្រឡងជាប់ក្នុងខេត្តកំពង់ធំប្រមាណ ៣.៤៧៩នាក់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលអតីតប្រមុខការទូតកម្ពុជា ដ៏ល្បាយល្បីមួយរូប របស់កម្ពុជា សម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ការស្នាក់នៅ ការហូបចុក និងការធ្វើដំណើរទៅមក រយៈពេល៤ឆ្នាំ លើមុខវិជ្ជា IT នៅសាលកវិទ្យាល័យភូមិន្ទភ្នំពេញ។
មូលនិធិហោ ណាំហុង-បូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយមកដល់ថ្ងៃនេះ បានជួយឧបត្ថម្ភកុមារកំព្រា ពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគថ្លង់ បានចំនួន៣០៥នាក់ហើយ នៅបុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំ ពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកា ចំនួន៩៦០,០០០,០០០រៀល ក្នុង១ឆ្នាំ។
មូលនិធិ ហោ ណាំហុង-បូរីហោ គឺជាការចូលរួមចំណែកតិចតួច ក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ពិសេសជាការផ្តល់ជំនួយដ៏ធំធេង របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការ និងកុមារពិការទូទាំងប្រទេសកម្ពុជាផងដែរ៕