ឆ្កែនិងដំរី វាទាំងពីរផើមដំណាលគ្នា ក្នុងពេលតែមួយ។ បីខែក្រោយ ដល់កាលកំណត់ ឆ្កែក៏កើតបានកូនឆ្កែតូចៗគួរអោយស្រលាញ់ចំនួន៦ក្បាល

ប្រាំមួយខែក្រោយ ឆ្កែក៏ផើមម្តងទៀត ប្រាំបួនខែ ឆ្កែកើតបានកូនគួរអោយស្រលាញ់រាប់សិបក្បាល ដំណើរវិវត្តន៍របស់ឆ្កែនៅតែបន្តដដែល។
នៅខែទី១៨ ឆ្កែក៏បានសួរទៅដំរីថា តើឯងប្រាកដទេ ថាឯងពិតជាផើមមែននោះ? ព្រោះឯងផើមដំណាលខ្ញុំពីដំបូងឯណោះ ខ្ញុំកើតកូនបីដងហើយ ហើយបានកូនឆ្កែរាប់សិបក្បាល វាបានក្លាយជាឆ្កែធំអស់ហើយ តែឯងនៅតែផើមនៅឡើយ មានបញ្ហាអីទេដឹង?!
ដំរីនិយាយថា ៖ មានរឿងខ្លះ ខ្ញុំចង់អោយឯងដឹង ពោះដែលខ្ញុំកំពុងស្ពាយ មិនមែនកូនឆ្កែទេ តែវាជាដំរី។ ពីរឆ្នាំ ខ្ញុំកើតកូនតែមួយទេ ហើយពេលកូនខ្ញុំជាន់លើដី ផែនដីនេះ នឹងដឹងថាជាសំរឹបជើងអ្នកណា។ ពេលកូនខ្ញុំ ដើរឆ្លងផ្លូវ មនុស្សគ្រប់គ្នានឹងឈប់ ហើយ សំលឹងដោយក្តីគោរព ស្ងើចសរសើរ វាទាក់ទាញការចាប់អារម្មណ៍ណាស់។

ដូច្នេះហើយ អ្វីដែលខ្ញុំកំពុងស្ពាយនេះ គឺ អនុភាពដ៏សម្បើម និង អស្ចារ្យ។
⭐️កុំបាត់បង់ភាពជឿជាក់ ពេលអ្នកឃើញគេ តែងតែជោគជ័យជារឿយៗ ហើយកុំច្រនែននឹងលទ្ធផលអ្នកដទៃ។
បើអ្នកមិនទទួលជោគជ័យទេ កុំអស់សង្ឃឹម ។
ចូរប្រាប់ខ្លួនឯងថា ពេលវេលារបស់ខ្ញុំគង់តែមកដល់ ហើយពេលដែលវាកើតឡើងនៅលើផែនដីនេះ មនុស្សគ្រប់គ្នា និងស្រែកអបអរ ដោយក្តីគោរព និងស្ងើចសរសើរ ដូចដំរីដែរ។ ប្រភព Health Thru Gut
បកប្រែដោយ មីងអនាម័យ !

Leave a Reply

Your email address will not be published. Required fields are marked *