ទីបំផុត​ រឿងរ៉ាវ​ទំនាស់​គ្នា​នៅ​ព្រលាន​យន្តហោះ​ម៉ាឡេស៊ី​ ដែល​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ ត្រូវ​បាន​បញ្ចប់​ហេីយ​ ដោយលោកឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បានបង្ហោះសារថា

មជ្ឈដ្ឋាន​មហាជន​ទូទាំង​ប្រទេស​ បាននឹង​កំពុង​មាន​ការ​ចាប់អារម្មណ៍​ និងមានការ​តាម​ដាន​យ៉ាង​ខ្លាំង​ ទាក់ទង​នឹង​ហេតុការណ៍​ដែលបានកើតឡើងនៅឯព្រលានយន្តហោះម៉ាឡេស៊ី​ ដែលបាន​បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩​ ដោយ​យុវជន​ខ្មែរ​មួយ​ក្រុម​ បាន​ថត​ពី​ទិដ្ឋភាពច្រៀងរាំ របស់មនុស្សក្នុងក្រុមអ្នកសិល្បៈ​ ដោយ​ដឹកនាំ​ដោយ​លោក​ ហេង​ ឡុង​ និង​លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​។

ដោយឡែក​ នៅ​មុននេះ​បន្តិច​ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​មានការ​បញ្ជាក់​សារជាថ្មី​ថា៖​ «ដើម្បីបញ្ចប់រឿងកាចោទប្រកាន់គ្នា ខ្ញុំគិតថា ការរាំនៅព្រលានម៉ាឡេសុី ជាដើមហេតុ ដូច្នេះខ្ញុំបាទស្នើរសុំបង​ ហេង​ ឡុង សូមបញ្ចប់រឿងត្រឹមប៉ុណ្ណឹង សូមកុំមានការប្ដឹងបន្តវែងឆ្ងាយអី ហើយសង្ឃឹមថា បងប្អូនទាំងអស់ នឹងយោគយល់ ដោយការគោរពស្រលាញ់ពីខ្ញុំ​ ហើយការរាំរបស់ក្មេងៗនៅព្រលានយន្តហោះ(មិនមែនជាអ្នកសិល្បៈទេ) តែយើងខ្ញុំនឹងទុកជាកំហុសឆ្គងបទពិសោធន៍ក្នុងការកែតម្រូវ។​ សូមអគុណ»។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *