ពិតជាសោកស្តាយខ្លាំងណាស់ មានរូបសម្រស់ស្អាតបែបនេះហើយ បែរជាមកធ្វើរឿងបែបនេះទៅវិញ…

បញ្ហាគ្រឿងញៀន គឺជារឿងដ៏សំខាន់បំផុតមួយ ដែលប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី ព្រះរាជណាចក្រកម្ពុជា បានកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ហើយក្នុងមួយរយៈពេលខ្លីៗនេះ សមត្ថកិច្ចនៅតាមគ្រប់មូលដ្ឋាន និងគ្រប់ខេត្ដក្រុង បានបើកប្រតិបត្ដិការណ៏យ៉ាងក្ដៅគគុក ក្នុងការបង្រ្កាប់បទល្មើសគ្រឿងញៀនទូទាំងប្រទេសតែម្ដង។


ក្នុងនេះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ្ឌ បានប្រាប់ឱ្យដឹងថា៖”បន្ទាយមានជ័យ៖ថ្ងៃទី១៧,១៨/៩/២០១៩ ក្រោមការដឹកនាំលោកឧ.ស្នងការ និងលោកមាស ច័ន្ទពិសិទ្ធិ ព្រះរាជអាជ្ញា យើងបានឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ចំនួន ៥នាក់ស្រី ១នាក់”៕

Leave a Reply

Your email address will not be published. Required fields are marked *