អីយ៉ាស់​ ស្ងាត់​ៗ​ ពេជ្រ​ សូលីកា​ បង្ហាញ​មុខ​មនុស្សពិសេស​ អមជាមួយ​ពាក្យ​ពេចន៍​រៀបរាប់​បែបកំប្លែងថា​

តារាចម្រៀងបែបយុវវ័យ ញញឹមស្រស់ មានទឹកមុខក្រមុិចក្រមើម គួរឲ្យ​ស្រឡាញ់ កញ្ញា ពេជ្រ សូលីកា ទើបតែចាប់ផ្ដើមប្រឡូក ក្នុង​វិស័យ​សិល្បៈសារជាថ្មី ក្នុងផលិតកម្មរស្មីហង្សមាស ដែលនៅតែ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ បេីទោះបីជា​បានបាត់មុខពី​សិល្បៈ​អស់មួយ​រយៈពេល​ហេីយ​មកនោះ។


ជាមួយ​នឹងការវិលចូលសិល្បៈសារជាថ្មីនេះដែរ​ គេសង្កេតឃើញថា​ កញ្ញា​ ពេជ្រ​ សូលីកា​ ហាក់បី​ជា​មាន​រូបសម្រស់​ស្រស់ស្អាត​ជាង​មុន​ និងថែមទាំងមាន​ជីវិត​រស់នៅបែប​ហុឺហា​ និងសុីវីល័យ​ គួរឲ្យ​ចាប់អារម្មណ៍​ទៀតផង​ ដែលបានធ្វើអោយទាក់ទាញចិត្ដទស្សនិជន​ និងអ្នកគាំទ្រ​កាន់តែខ្លាំង​។​ ដោយឡែក​ ក្រឡេក​មក​មើល​ពី​ជីវិត​រស់​នៅ​របស់​តារាស្រី​ដ៏ស្រស់ស្អាត​រូប​នេះ​វិញ​ ដែលកាលពី​ម្សិលមិញ​នេះ​ រូបនាង​បាន​បង្ហាញ​មុខ​គូ​ស្នេហ៍​របស់​នាង​ ខណៈ​ដែល​បាន​ទៅវត្តធ្វេីបុណ្យរួមគ្នា​

នឹងបាន​មាន​ការ​រៀប​រាប់​ថា៖​ «សរុបតាំងពីបិណ្ឌ១ រហូតដល់បិណ្ឌ៥ថ្ងៃនេះ ពួកខ្ញុំទាំងពីរបាន ៨វត្តហើយ សុំអោយកូនចៅទាំងពីរសម្រេចគំរោងការងារជោគជ័យ មើលមុខខាងប្រុសអោយច្បាស់ តិចច្រឡំថា កឺកឺ គ្រាន់តែភ្នែកគាត់ស្រដៀង កូនខ្មែរពិតៗ គ្រាន់តែនិយាយខ្មែរមិនច្បាស់ តែកុំច្រឡំជេអីហ្នឹងស្ដាប់បានទាំងអស់ មនុស្សគេមិនអោយមើលសំបកក្រៅទេ គេមិននិយាយកុំគិតគេគ គេមិនតមិនមែនគេគ្មានអីនិយាយទេ តែគួរយល់ខ្លួនឯងទៅថាម៉េច»។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *