ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង!!! ទុក្ខដូចធ្វើបុណ្យផងទៅ !WIFI អាចសម្លាប់អ្នកដោយមិនដឹងខ្លួនព្រោះវា…
រាប់ចាប់ពីការប្រើកុំព្យូទ័រនិងទូរស័ព្ទដៃរហូតដល់ការទស្សនាភាពយន្តអនឡាញនិងលេងហ្គេមអនឡាញ បច្ចេកវិជ្ជាឥតខ្សែបានវិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង និងធ្វើឱ្យជីវិតកាន់តែងាយស្រួល។ ទោះយ៉ាងណា WiFi មានផលប៉ះពាល់គ្រោះថ្នាក់ដែលអាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺបាន។សញ្ញារបស់ WiFi ខុសគ្នាពីរលកសញ្ញារបស់វិទ្យុ និងទូរទស្សន៍ ព្រោះរលកសញ្ញា WiFi មានកម្លាំងគ្រប់គ្រាន់ដើម្បីទម្លុះជញ្ជាំងបេតុងរឹងមាំមួយបាន។
នេះហើយជាហេតុផលដែលអ្នកជំនាញសុខភាពជឿថា ចំហាយវិទ្យុសកម្មរបស់ WiFi មានគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាពរបស់មនុស្ស និងបង្កឱ្យមានបញ្ហាសុខភាពរយៈពេលយូរអង្វែង។ ដំណើរការប៉ះពាល់របស់ WiFi គឺមានសភាពយឺតប៉ុន្តែគ្រោះថ្នាក់ ហើយអ្នកជំនាញសុខភាពសាធារណៈជាច្រើនជឿជាក់យ៉ាងមុតមាំថា យើងនឹងប្រឈមនឹងការកើតជំងឺមហារីកក្នុងអនាគតដ៏ខ្លី ដោយសារតែការប្រើប្រាស់ទូរស័ព្ទដៃ និងការប៉ះពាល់ WiFi ច្រើនលើសលប់ពេក។
លោកវេជ្ជបណ្ឌិត David Carpenter មកពីសាលាជំនាញសុខភាពសាធារណៈនៃសាកលវិទ្យាល័យ State University of New York បាននិយាយថា WiFi បង្កហានិភ័យសុខភាពយូរអង្វែង និងបង្កជំងឺជាច្រើនដោយសារតែចំហាយវិទ្យុសកម្ម។លោកបន្តថា “ចំហាយវិទ្យុសកម្មបានទម្លុះចូលរាងកាយមនុស្ស និងប៉ះពាល់ភ្នាសកោសិកាជាច្រើន ជាហេតុបង្កឱ្យកោសិការបាត់បង់សមត្ថភាពបំពេញមុខងារយូរៗម្តង។ វាក៏រំខានដល់ថាមពលរាងកាយផងដែរ ដោយធ្វើឱ្យភ្ញាក់ឡើងមានអារម្មណ៍អស់កម្លាំង ស្ត្រេស៍ និងខ្សោយប្រព័ន្ធភាពស៊ាំ។ ហើយវាជាមូលហេតុចម្បងនៃការឈឺក្បាល វិលមុខ ថប់អារម្មណ៍ ពិបាកផ្តោតស្មារតី និងបាត់បង់ការចងចាំ”។
ជាងនេះទៅទៀត WiFi ក៏បង្កឱ្យបាក់ទឹកចិត្ត ហឹងត្រចៀក បេះដូងលោតខុសចង្វាក់ កើតជំងឺមហារីកឈាម ខូច DNA បំផ្លាញខួរក្បាល និងឈឺសាច់ដុំ ។ល។ដូច្នេះពេលគេងយប់ឡើងលោកអ្នកមិនគួរបើក WiFi ចោលនោះឡើយ។ លោកអ្នកនឹងមិនអាចចៀសផុតពីជំងឺណាមួយក្នុងចំណោមជំងឺដែលបានរៀបរាប់នោះឡើយ ប្រសិនបើរក្សាទម្លាប់នេះរាប់ខែឆ្នាំ៕