ព្រឺរោម បើមិនជឿកុំប្រមាថ បើមើលឲ្យច្បាស់អ្នកនឹងឃើញខ្មោចដើរយ៉ាងលឿន….

អ្នកខ្លះមានជំនឿទៅលើរឿងខ្មោចព្រាយបិសាច តែអ្នកខ្លះទៀតមិនជឿទេចំពោះរឿងនេះ។តែបើមិនជឿកុំប្រមាថ អ្នកមិនដឹងទេថាពិភពលោកនេះអាថ៌កំបាំង​អ្វីក៏មានដែរ ជាពិសេសឋានមនុស្សយើងផ្ទាល់តែម្តង រឿងអ្វីក៏អាចធ្វើបានដែរ ព្រោះថាវាមានទាំងរឿងល្អ នឹងរឿងអាក្រក់ មិនដូចជាឋានផ្សេងៗ ដូចជាឋានលើជាឋានដែលមនុស្សនិយាយថាជាឋានទេវតានឹងឋានក្រោមដែលមនុស្សតែងតែនិយាយថាជាឋាន នរុក។

​ដូចជានៅក្នុងរឿងរ៉ាវនេះ​ប្រជាជន​មួយ​បាន​ថត​ជាប់​ដោយ​ចៃដន្យតាមដងផ្លូវ ​ទាក់ទងទៅនឹងស្រ​មោល​ខ្មៅ​មួយ​បាន​ដើរ​ទម្លុះ​ទ្វារ​ដែក​បិទ​ជិត​រួច​ឆ្លងថ្នល់​តាមផ្លូវ​មាន​រថយន្ត​ច្រើន​ឆ្លងកាត់ ប៉ុន្តែ​ស្រមោល​ខ្មៅ​នោះបាន​ដើរ​ទម្លុះ​រថយន្ត​ប៉ុន្មាន​គ្រឿង​យ៉ាង​ព្រងើយ ហើយ​ក៏​បាត់​ស្រមោល​ទៅក្នុង​ដី ។
ធ្វើឲ្យគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងភ័យតត់ស្លុតរកអ្វីនិយាយមិនចេញ ហើយគាត់បានសន្មតថាស្រមោលខ្មៅនោះវាជាស្រមោលខ្មោចច្បាស់ណាស់មិនដែលមនុស្សឯណាដើរទម្លុះទ្វារដែកហើយមិនអី មិនតែប៉ុណ្ណោះដើរកាត់មុខឡានកំពុងបើកហើយបាត់ខ្លួនចូលក្នុងដីទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

shares