ព្រឺរោមខ្ញាក យុវជន​ទាំង​នេះ​​​ប្រលែង​​ជា​​មួយ​ខ្លា ប្រៀប​ដូច​លេង​ជា​មួយ​កូន​ឆ្កែ​អី​ចឹង(វីដេអូ)

បរទេស៖ អ្នកណាៗក៏បានដឹងហើយថាសត្វខ្លាជាប្រភេទសត្វដែលសាហាវ ព្រមទាំងស៊ីសាច់ឆៅជាអារហាររបស់វា ហើយវាថែទាំង​វាយប្រហារ​ទៅលើ​ចំណី​របស់​ពួកវា ដោយ​សម្លាប់​ពុំ​រើសមុខ ដើម្បី​បំពេញ​នូវ​សេចក្ដីស្រេកឃ្លាន​របស់​ពួកវា ទោះបី​សត្វ​ផ្សេងៗ​ដែលជា​អាហារ​ទាំងនោះ​មាន​មាឌធំ​ជាង​ខ្លួន​យ៉ាង​ក៏ដោយ ក៏វានៅតែវាយប្រហារសត្វនោះមកហែកស៊ីយ៉ាងសាហាវព្រៃផ្សៃ។

ក្រឡែកមកមើលវីដេអូ​មួយ​ដែល​ទើបបាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​រំភើបចិត្ត​ជាខ្លាំង ប៉ុន្តែ ក៏មាន​អ្នក​បុក​ពោះ​ជំនួស​ផងដែរ ខណៈ​ឃើញ​បុរសៗ​មួយក្រុម ​ធ្វើដូចជាខ្លានោះជាសត្វឆ្មា ឬក៏ឆ្កែអញ្ចឹងពិតជាមិនចេះខ្លាចមែន។ទោះបីជាវាមានភាព(សាំង)ក៏ដោយសូម​ប្អូន​ៗ​ទាំង​នោះ គួរ​ប្រុង​ប្រយ័ត្ន​​ជានិច្ច កុំទុកចិត្តឲ្យសោះព្រោះវាជាសត្វ តិរច្ឆាន​។

Leave a Reply

Your email address will not be published. Required fields are marked *

shares