វាសនាមនុស្សពិតជាមើលមិនឃើញមែន បុរសម្នាក់ដើរឡើងភ្នំក៏រើបានរបស់មួយក្លាចជាអ្នកមានដោយមិនដឹងខ្លួន…

ប្រទេស​អង់គ្លេស៖បុរសម្នាក់មានឈ្មោះថាMark Thompson អាយុ ៣៤​ឆ្នាំ​ដែលគាត់បានធ្វើដំណើរទៅតំបន់ព្រៃប្រវត្តសាស្រ្តដើម្បី​រើស​វត្ថុ​មានតម្លៃ​តិច​តួច ដែល​អ្នកទេសចរ​ជ្រុះ។ប៉ុន្តែ​បែ​ជា​ជួប​រឿង​​នឹកស្មាន​មិន​ដល់ គឺ​គាត់​រើស​បាន​ចិញ្ចៀន​មាស​មួយ​វង់ ដែល​អាច​មាន​តម្លៃ​រហូត​ដល់ ៧០.០០០​ផោន (៩២៧.០០០​ដុល្លា​អា​មេ​រិច​)​។​ដែលវាកប់នៅក្នុងដី ហើយ​គេ​ជឿជាក់​​ថា​ចិញ្ចៀន​នោះ ត្រូវបាន​ផលិតឡើង​ក្នុង​សតវត្ស​រ៍ទី ១៤​។ លោកបានឲ្យដឹងថាចិញ្ចៀន​នោះ​មាន​ឆ្លាក់​រូប​ព្រះ​យេស៊ូ កាល​ពី​នៅ​ជា​ទារក និង​នៅ​ផ្នែក​ម្ខាង​ទៀត​មាន​រូប​ព្រះ​។​

វាពិតជារឿងដែលនឹកស្មានមិនដល់ទាល់តែសោះព្រោះថាគាត់ទៅតំបន់នោះ គាត់​រំពឹងថា នឹង​រក​បាន​លុយ​តិចតួច ឬ​​របស់របរ​ដែល​បោះចោល​ដោយ​អ្នកទេសចរ​ប៉ុណ្ណោះ ប៉ុន្តែ​បែរជា​រក​បាន​មាស​ដ៏​មានតម្លៃ​ទៅវិញ ហើយ​នេះ​ជា​ភ័ព្វសំណាង​របស់គាត់​មែន​។​
ពិតណាស់​ជញ្ជៀន​នោះ​អាច​ធ្វើឲ្យ​គាត់​ផ្លាស់ប្តូរ​ជីវិត​បានទាំ​ង​ស្រុង គាត់បាននិយាយថាគាត់​រស់​នៅ​សព្វថ្ងៃ​ជួល​ផ្ទះ​គេ​នៅ ហើយ​គាត់​នឹង​ទិញ​ផ្ទះមួយ ឬ​ក៏​រើ​ទៅ​នៅ​កន្លែង​​ណា​ផ្សេង​ដែល​ស្រួល​ជាង​នេះសំណាងមនុស្សមើលមិនឃើញមែន មិនប្រាកដថាថ្ងៃនេះយើងក្រនៅតែក្រនោះទេ ដូចបុរសម្នាក់នេះអញ្ចឹងរើសបានវត្ថុមានតម្លៃធ្វើឲ្យេជីវិតរបស់លោកផ្លាស់ប្តូរលឿនមែនទែន។

Leave a Reply

Your email address will not be published. Required fields are marked *

shares