ថោកហួស!!! ម្តាយចិត្តឃោរឃៅលក់កូនអាយុ២ឆ្នាំព្រោះតែយកលុយទៅទិញរបស់ប្រេនៗ…(មានវីដេអូ)

ប្រទេសចិន៖ដូចដែលអ្នកទាំងអស់គ្នាធ្លាប់បានដឹងរួមមកហើយថាចិត្តជាម្តាយស្រលាញ់កូនណាស់ហ៊ានលះបង់ជីវិតដើម្បីកូនបាន សុខចិត្តធ្វើអ្វីៗគ្រាប់យ៉ាងដើម្បីកូនបានរស់នៅសុខ។ប៉ុន្តែបើយោងតាមវីដេអូដែលបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងម្តាយមួយរូបនេះវិញពិតជាមានចិត្តឃោរឃៅមែនទែន សុខចិត្តលក់កូនដែលមានវ័យមិនទាន់​គ្រប់ ២​ឆ្នាំ​ផង ដើម្បី​យកលុយ​ទៅ​ទិញ​គ្រឿងសំអាង​និង​របស់​ប្រេនៗ ផ្គាប់ចិត្តខ្លួនឯងទៅវិញ។​បើយោងតាមប្រភពដដែលបានឲ្យដឹងថាស្តី្រជាម្តាយនោះមានឈ្មោះថាYuបានយកកូនស្រី​ឈ្មោះ Huahua ទៅលក់ក្នុងអាយុ១៩​ខែ ដែលលក់​ក្នុង​តម្លៃ ៥០.០០០​យាន់ ។

ដើម្បី​បិទបាំង​ទោស​របស់​ខ្លួន​នាង​បាន​ចូល​ទៅ​រាយការណ៍​ឲ្យ​ប៉ូលិស ២០​ម៉ោង​ក្រោយ​មក​ថា កូន​របស់​ខ្លួន​បាន​វង្វេង​បាត់​នៅ​ស្ថានីយ៍​រថភ្លើង ព្រោះខ្លាចជាប់ទោសពីការជួញដូរមនុស្ស ។​ប៉ុន្តែក្រោយពេលដែលប៉ូលីសបើកការស៊ើបអង្កេរបានដឹងរឿងរ៉ាវនោះ នាងក៏បានជាប់ទោសពីរបទជួញដូរកូនដើម្បីលុយ។​ហើយប៉ូលីសក៏បានចាប់ខ្លួនឈ្មោះ Wei និង Li ដោយ​បង្គាប់​ឲ្យ​និយាយថា នាង​មាន​ការសោកស្តាយ​ព្រមទាំង​ចង់​ចរចា​លោះ​កូនស្រី​មក​វិញ តាមរយៈ​នោះ​ប៉ូលិស​ក្របួច​បាន​ជនល្មើស​ទាំង​ពីរ ហើយ​ក៏​សង្គ្រោះបាន​ក្មេងស្រី Heahea ។សូមអ្នកទាំងអស់គ្នាធ្វើអ្វីត្រូវគិតគូរជាមុនបើគ្មានសមត្ថភាពចិញ្ចឹមក្មេងទេបង្កើតគ្នាមកធ្វើអី?ព្រោះអាចធ្វើឲ្យមានបញ្ហាដល់ខ្លួនឯងនឹងអ្នកដទៃទេ។

Leave a Reply

Your email address will not be published. Required fields are marked *

shares