ភ្ញាក់ផ្អើល​ ប្តីប្រពន្ធ​ជនជាតិ​បារាំង​២រូប​ ដោយ​សារ​តែ​ស្រលាញ់​វប្បធម៌​ខ្មែរ​ ក៏បានសំលៀកបំពាក់ប្រពៃណីខ្មែរ​ ដេីរ​ទស្សនា​តាម​ទី​រមណីយដ្ឋាន​នានាក្នុង​ខេត្ត​សៀមរាប​ ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់​

មកដល់បច្ចុប្បន្ននេះ សម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅតែជាទីចាប់អារម្មណ៏សំរាប់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស ហេីយក៏ជាការថែរក្សា ក៏ដូចជាបង្ហាញនូវ កេរ្តិ៍មរតក ដ៏ស្រស់ស្អាតរបស់ខ្មែរ ដែលបានបន្សល់តាំងតែពីដូនតាសម័យបុរាណ ដេីម្បីអួតបង្ហាញអោយពិភពលោកបានមេីលឃេីញផងដែរ។

ជាពិសេស​យេីងសង្កេតឃេីញថា​ ក៏មានជនបរទេសមួយចំនួន​ បា​ន​ជ្រេីសយកសម្លៀកបំពាក់បែប​ប្រពៃណី​ខ្មែរ​ មកប្រារព្ធក្នុង​ពិធី​ជ័យ​មង្គល​ និង​ដំណើរ​កម្សាន្ត​ទៅកាន់តំបន់នានាក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​​។ ដែលនេះ​គឺជាមោទនភាពមួយរបស់ប្រជាជនខ្មែរ និងជាការបង្ហាញនូវ​ប្រពៃណី​ដ៏​ល្អផូរផង់​របស់​យេីង ទៅកាន់​ពិភព​លោក​អោយបានស្គាល់។

ជាក់ស្តែង​ ប្តីប្រពន្ធ​មួយ​គូ​នេះ ដែលជាជនជាតិបារាំង ដោយ​សារ​តែ​ស្រលាញ់ ក៏បានសម្រេចជ្រេីសរេីសយកឈុត​ប្រពៃណី​ខ្មែរ​មកស្លៀកពាក់​ និងបានរួមគ្នាផ្តិតយក​នូវ​ទិដ្ឋភាព​នៅតាម​ទី​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​​សៀមរាប​ នេះ​បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ “កាហ្វេ​វប្បធម៌​-សៀមរាប​ Culture Cafe” បាន​បង្ហោះ​ពី​ទិដ្ឋភាព​ អមជាមួយ​ខ្លឹមសារ​រៀប​រាប់​ថា៖

«រូបភាពពីផ្ទះកាហ្វេរវប្បធម៌ បរទេសជនជាតិបារាំងគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ហើយពួកគាត់គាំទ្រការផលិតរូបរបស់ក្រុមថតរូបប្រចាំកាហ្វេវប្បធម៌ផងដែរ។ សូមស្វាគមន៍ដល់ភ្ញៀវជាតិ​ និងអន្តរជាតិដែលមានបំណងថែររក្សាប្រពៃណី​ និងការពារវប្បធម៌របស់យើងទាំងអស់គ្នា។ រូបថតដោយ ពូបឿន​ កែសម្រួលដោយ Chea Lim»។


ប្រភព៖khosja

Leave a Reply

Your email address will not be published. Required fields are marked *

shares