មិនដែល​ប្រទះទេ ស្វាមួយក្បាលអង្គុយបោកអាវយឺតធ្វើព្រងើយ (មានវីដេអូ​​​)

ចិន៖ សត្វស្វាពូជឈីមផេនហ្ស៊ីនៅសួនសត្វមួយក្បាល បានធ្វើឱ្យអ្នកមើលថែវាមានការភ្ញាក់ផ្អើលជាខ្លាំង​ពេលប្រទះឃើញវាកំពុងបោកអាវ​​របស់គាត់។ ស្វាឈ្មោលដ៏ឆ្លាតមួយក្បាលនេះគេដាក់ឈ្មោះឲ្យថា Yuhui ហើយអ្នកមើលថែសួនសត្វនៅទីនោះថតជាប់ក្នុងវីដេអូមួយ ស្របពេលវាកំពុង​បោកអាវដោយចេះប្រើទាំងច្រាស និងសាប៊ូទៀតផង។ គេប្រទះឃើញសកម្មភាពរបស់វាកាលពីថ្ងៃសុក្រសប្តាហ៍មុន នៅឯសួន Lehe Ledu Theme មានទីតាំងស្ថិតនៅក្នុងទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

​អ្នកនាង ហ្ស៊ូ ដែលជាអ្នកមើលថែស្វានេះបានប្រាប់សារព័ត៌មាន ECNS ថា Yuhui (ស្វា) បាន​ឃ្លាំមើលនៅពេលនាងយកសម្លៀកបំពាក់​ទៅបោក​នៅទីនោះ ដូច្នេះអ្នកនាង ហ្ស៊ូ បានសម្រេចចិត្ត​ទុកអាវយឺត និងសាប៊ូរួមទាំងច្រាស់នៅទីនោះ ដើម្បី​រង់ចាំមើលថាតើវាចង់ធ្វើអ្វី។

គាត់បាននិយាយថា “ខ្ញុំមិនដែលមានបំណងបង្រៀនវាទេ តែវាសង្កេតមើលសកម្មភាពខ្ញុំមិនឈប់សោះ ដូច្នេះខ្ញុំឆ្ងល់ថាតើវានឹងធ្វើ​ដោយខ្លួនឯងឬអត់” ។

ខ្សែវីដេអូដែលត្រូវបានចែកចាយតាមអ៊ិនធឺណេត នឹងបានបង្ហាញយ៉ាងច្បាស់​ពីសកម្មភាពរបស់វាដោយបាន​ដាក់សាប៊ូនិងប្រើច្រាសដើម្បីបោកអាវយឺតនោះ។​

គាត់បានប្រាប់សារព័ត៌មាន Daily Mail ថា​ Yuhui ជាស្វាមួយក្បាលដែលមានធម្មជាតិចង់ដឹងចង់ឃើញហើយពូកែណាស់ខាងធ្វើត្រាប់តាមសកម្មភាពមនុស្ស៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares