ញ័រសាច់អស់ហើយ!!! បុកគ្នាស្តែងៗ រន្ធត់ណាស់! អ្នកបើកប៉ើងចេញពីក្នុងឡាន បាក់ឆ្អឹងខ្ទេច ដេកលើចិញ្ចើមផ្លូវ…

បរទេស៖ ឡានតូចមួយគ្រឿង បានបើកលើផ្លូវជាតិមួយ ក្នុងល្បឿនលឿនគួរសម មិនដឹងជាយ៉ាងម៉េច ស្រាប់តែឡាន រេចង្កូតពេញផ្លូវ តែអកុសល្យចង្កូតបានរេ ទៅកាន់ផ្លូវខាងឆ្វេង ដែលជាផ្លូវបញ្ច្រាស់ទិស ជាមួយឡានផ្សេង បណ្តាលអោយ ឡានដែលនៅលើផ្លូវខាងឆ្វេង បុកចំពីមុខពេញទំហឹង ។

ក្នុងហេតុការណ៍ដ៏គួរអោយខ្លាចនេះ គេឃើញអ្នកបើកបរ បានប៉ើងចេញពីក្នុងឡាន ស្រស់ៗគួរអោយរន្ធត់ ខ្ទាតមកដេកស្លាប់ នៅលើចិញ្ចើមផ្លូវគួរអោយសង្វេគ ។

តាមការសង្កេត ពីកាម៉េរ៉ាឡាន ដែលបើកខាងក្រោយ ហើយថតជាប់ហេតុការណ៍នេះ គេអាចធ្វើការសន្និដ្ឋានបានថា ឡានដែលគ្រោះថ្នាក់នេះ អាចបណ្តាលមកពីផ្ទុះកង់មុខ ទើបធ្វើអោយរេចង្កូតពេញផ្លូវតែម្តង ។

នេះជាវិដេអូ ក៏ដូចជាបទពិសោធន៍មួយ សម្រាប់អ្នកបើកបរទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យកង់រថយន្ត អោយបានត្រឹមត្រូវ មុននិងចេញដំណើរទៅផ្លូវឆ្ងាយ ដើម្បីកុំអោយមានការស្តាយក្រោយ ព្រោះគ្រោះថ្នាក់ កើតឡើងតែមួយពព្រិចភ្នែក តែប៉ុណ្ណោះ ៕

ប្រភព៖ Top5Terrify

Leave a Reply

Your email address will not be published. Required fields are marked *

shares