ព្រឺក្បាលខ្ញាក់ បុរសម្នាក់ ត្រូវឡានស៊ីទែនបុក និងក្រឡាប់ពីលើ ខ្ទេចដូចចេកចៀន (វីដេអូស្តែងៗ)

ប្រទេសចិន៖ កាម៉េរ៉ាសុវត្ថិភាព បានបង្ហាញពី គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដោយបុរសម្នាក់ ត្រូវឡានដឹកស៊ីទែន បុក និងក្រឡាប់សង្កត់ពីលើ បែកឈាមខ្ទេចខ្លួន គួរអោយរន្ធត់។

តាមហេតុការណ៍ ដែលបានបង្ហាញនៅក្នុងវីដេអូឃ្លីប គេឃើញបុរសម្នាក់ ជិះម៉ូតូលើផ្លូវមួយដែលមិនមាន ចរាចរច្រើននោះទេ តែមិនដឹងជាបុរសនោះកំពុងគិតអ្វីនោះទេ បានជាគាត់មើលមិនឃើញឡានធំពីចម្ងាយ។ ពេលដែលម៉ូតូរបស់គាត់ បើកទៅដល់កណ្តាលស្តុប ស្រាប់តែគេឃើញឡានធំ មកដល់ល្មម ពេលនោះឡានមិនបានចាប់ហ្វ្រាំង ឬបង្អង់ល្បឿនពីចម្ងាយនោះទេ គឺបើកមកបុក ម៉ូតូបុរសរងគ្រោះទាំងកំរោលតែម្តង ។

ពេលដែលដល់កៀកទៅហើយ ទើបគេឃើញឡានបួងចង្កូតគេចពីម៉ូតូ តែយឺតពេលទៅហើយ ព្រោះទំងន់របស់ឡានធ្ងន់ពេក ហើយស៊ីទែនពីក្រោយឡានក៏វែងផងដែរ ទើបធ្វើអោយការ បួងចង្កូតរបស់អ្នកបើកបរ ស្លន់ស្លោរពេក បានរេកន្ទុយស៊ីទែនដ៏ធ្ងន់ ក្រឡប់លើបុរសដែលអង្គុយលើថ្នល់ ក្បែរម៉ូតូរបស់គាត់ ខ្ទេចខ្លួន ស្លាប់យ៉ាងវេទនាជាទីបំផុត ។

នេះជាវីដេអូ ក៏ដូចជាបទពិសោធន៍មួយ សម្រាប់អ្នកបើកបរទាំងអស់ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ដើម្បីកុំអោយមានការស្តាយក្រោយ ព្រោះគ្រោះថ្នាក់ កើតឡើងតែមួយពព្រិចភ្នែក តែប៉ុណ្ណោះ ៕

ប្រភព៖ Top5Terrify

Leave a Reply

Your email address will not be published. Required fields are marked *

shares