ទឹកភ្នែកស្រក់ហូរដោយមិនដឹងខ្លួន ក្មេងស្រីម្នាក់ព្រោះតែពិការភ្នែកខំជំនះព្យាយាមហែកសំបក់ដូងដោយប្រើឆ្មេញហែកគួរឲ្យស្រៀវជំនួស(វីដេអូ)

ប្រទេស​ហ្វីលីពីន៖​យោងតាម​ប្រភពព័ត៌មានបានឲ្យដឹងថាក្មេងស្រីម្នាក់ព្រោះតែចង់ជួយបកសំបកដូងឪពុកម្តាយតែដោយសាតែនាងពិកាភ្នែកមិនអាចប្រើកាំបិតបានក៏ប្រើធ្មេញខាំបែកជំនួសវិញ ដែលមើលទៅហាក់បីដូចជាងាយស្រួលជាប្រើកាំបិតទៅទៀត។យោងតាមប្រភពដដែលបានឲ្យដឹងថាក្មេងស្រីនោះមាន​ឈ្មោះ Sarah Gen Gusinalem អាយុ ១៣ ឆ្នាំ នាងបានជួយប្រមូលផ្លែឈើរបស់ឪពុកម្តាយនាងជារៀងរាល់ថ្ងៃដើម្បីប្រមូល​ផល​យកទៅលក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ។​ ហើយអ្វីដែលពិសេសនោះគឺនាងមានសមត្ថភាពពិសេសអាចបកសំបកដូងដោយប្រើធ្មេញបានថែមទៀតផង។

ដោយសារតែនាងពិការភ្នែក ខ្លាចពេលប្រើប្រាស់កាំបិតទៅមានបញ្ហា នាងក៏ប្រើសមត្ថភាពខ្លួនដោយយកធ្មេញជំនួសកាំបិតវិញ។​ហើយSarah ក៏បាននិយាយថា​៖ «​ខ្ញុំ​មាន​បងប្អូន​ប្រុស​ស្រី​ចំនួន ៨ នាក់ ។ ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​ដែល​ខ្ញុំ​អាចជួយ​ឪពុក​ខ្ញុំ ដើម្បី​រកលុយ​ចិញ្ចឹម​មើលថែ​ពួកគេ​» ។​ការងារនេះនាងអាច​រកប្រាក់​ចំណូល​បាន ១០០ pesos (២​ដុល្លារ​) សំរាប់​ការងារ​ក្នុង​១​ថ្ងៃ ។ត្បិតតែនាងពិការមែនតែចិត្តរបស់Sarahមិនពិការឡើយ ដោយសាតែឃើញឪពុកម្តាយរកលុយមិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារនាងក៏បានជួយធ្វើការជំនួសដៃជើងរបស់ឪពុកម្តាយរបស់នាងព្រោះថានាងពិការពីកំណើតមិនអាចទៅរៀនបានទេ ដូច្នេះហើយនាងក៏ប្រើសមត្ថភាពដែលខ្លួនមានជួយដល់ឪពុកម្តាយ។បើអ្នកទាំងអស់គ្នាចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម។


Leave a Reply

Your email address will not be published. Required fields are marked *

shares