តក់ៗពេញបំពង់ បុរសម្នាក់ដើររើសកាក់តាមផ្លូវអស់រយៈពេល ១៤ ឆ្នាំចុងក្រោយក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន…

ប្រទេស​អង់គ្លេស៖បើយោងកាសែត​អង់គ្លេស លោក Wattទាក់ទងទៅនឹងបុរសម្នាក់ឈ្មោះ Ian Watt អាយុ​៧០ ឆ្នាំ ប្រមែប្រមូល​បាន​ទ្រព្យសម្បត្តិ​ច្រើន​គួរសម ដោយ​គ្រាន់តែ​សន្សំ​កាក់​ប្រាក់​ប៉ុណ្ណោះ ។​តែបច្ចុប្បន្ន​មាន​ទឹកប្រាក់​ក្នុង​ដៃ​ចំនួន ៤៧.៧០០ ផោន (​ប្រមាណ​៦៣៩០០​ដុល្លារ​) ហើយ​សុទ្ធសឹង​ជា​កាក់​ប្រាក់ ៥​សេន របស់​អង់គ្លេស​។​បើយោងតាមប្រភពដដែលបានឲ្យដឹងថាគាត់ធ្លាប់សន្សំលុយកាកប្រាក់៥​សេននេះបានចំនួនជិត​មួយ​លាន​ហើយ តែលុយ​ទាំងអស់​នេះ​ត្រូវ​បាន​គាត់​យក​ទៅ​ផ្តល់​ឲ្យ​ផ្ទះ​នៃ​ក្តីស្រឡាញ់ St Cuthbert’sដែល​ជា​កន្លែង​របស់​អង្គការ​សប្បុរសធម៌​មួយ​ដែល​គាត់​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់។

គាត់និយាយថាអ្វីក៏ដោយផ្តើមពីអត់មកមាន ផ្តើមពីមានប្រាក់កាក់៥សែនមកជាលុយរាប់លាន ហើយកាកទាំងអស់នោះលោកបាននិយាយថា ៖ ”ខ្ញុំ​តែង​ដើរ​ហើយ​សង្កេតមើល​ប្រាក់​កាក់ ៥​សេន តែ​ជ្រុះ​រាយប៉ាយ​តាម​ថ្នល់​សួនឧទ្យាន ខ្ញុំ​ក៏​រើស​វា​ទុក ។ អ្នកដទៃ​ទៀត​ឃើញបែបនេះ ក៏​ជួយ​រើស​កាក់​ទាំងនោះ​មក​ឲ្យ​ខ្ញុំ ។ មកទល់ពេលនេះ ខ្ញុំ​រើស​បាន​កាក់​ចំនួន 954.000​កាក់ ខ្វះ​តែ ៤៦​កាក់​ទៀត​គ្រប់ ១​លាន​ហើយ ”។ហើយកាក់ដែលរើសបាននោះគាត់នឹងយកទៅបរិច្ចាកឲ្យផ្ទះ​នៃ​ក្តីស្រឡាញ់ St Cuthbert’sទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

shares