បុរស​ឌា​ម្នាក់ បញ្ចុះសព​ឪពុក​ខ្លួន​ជាមួយ​លុយ​ពិត​ជិតមួយម៉ឺន​ដុល្លាដោយសារហេតុផលព្រឺរោមមួយ…

ប្រទេស​ម៉ាឡេស៊ី៖ការស្លាប់គ្មានអ្នកណាម្នាក់ចៀសផុតទេ គ្រាន់តែយូរហើយនឹងឆាប់តែប៉ុណ្ណោះ ហើយរាល់ការស្លាប់របស់នរណាម្នាក់ៗតែងតែមានអ្នកយំសោក ព្រោះស្តាយស្រណោះមនុស្សជាទីស្រលាញ់ មិនចង់ឲ្យបាត់បង់ឡើយ។ដូចជាកាលពីពេលថ្មីនេះក្នុងបណ្តាញសង្គមបានបង្ហាញរឿងរ៉ាវដែលឪពុកស្លាប់បានបញ្ចុះលុយសុទ្ធជាង៧.៦០០​ដុល្លា​អា​មេ​រិច​នៅក្នុង​ក្តារ​មឈូស​គាត់​។​

​ឪពុក​ម្តាយ​គឺជា​មនុស្ស​ជាទី​ស្រឡាញ់រ​បស់​កូនៗ​គ្រប់​រួប ពិតណាស់នៅពេលដែលគាត់បានចែកឋានទៅ​​កូនៗ តែងតែរៀបចំ​បុណ្យសព​ពួកគាត់​ឲ្យបានយ៉ាង​ល្អ ព្រមទាំង​មាន​ការ​កោរសក់ កាន់ទុក្ខ​ជាដើម​ដើម្បី​​ជា​ការគោរព​ដល់​ពួកគាត់​។ក្នុងនោះដែរ​​បើ​តាម​ការចេញផ្សាយរ​បស់ China Press បុរស​ឥណ្ឌា​រស់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​ធ្វើ​បុណ្យ​សព​ឲ្យ​ឪពុក​របស់​ខ្លួន​ដោយ​​បានបញ្ចុះលុយយ៉ាងច្រើនធជាង៧.៦០០​ដុល្លា​អា​មេ​រិចទៅជាមួយ ដែលលុយនោះ​គ្រប​ពីលើ​សព​ឪពុក​របស់​ខ្លួន​។គាត់ធ្វើបែបនេះដោយសារតែ​គាត់​ចង់​សង​អ្វីៗ​ដល់​ឪពុក​របស់​គាត់ ដែល​បាន​ផ្តល់​ឲ្យ​គាត់ តែអ្នកត្រូវចាំថាទោះអ្នកបញ្ចុះលុយច្រើនជាងនេះទៀតក៏មិនអាចសងគុណរបស់លោកអស់ដែរព្រោះថាគុណរបស់គាត់ធំក្រៃមិនអាចយកលុយប៉ុន្នឹងមកសងអស់ទេ។

Leave a Reply

Your email address will not be published. Required fields are marked *

shares