អស្ចារ្យណាស់! អ្នក​វិទ្យា​សាស្រ្ត​រក​ឃើញ​វិធី​សាស្រ្ត​បញ្ចូល​ចំណេះ​ដឹង​ចូល​ខួរ​ក្បាល​មនុស្ស

នេះពិតជាវិធីសាស្រ្តមួយ ដែល​មនុស្ស​ជា​ច្រើន​ចង់​បាន ហើយ​នេះ​គ្រាន់​តែ​ជា​កា​រ​រក​ឃើញ និង​ផលិត​ឡើង​ដំណាក់​កាល​ដំបូង​តែ​ប៉ុណ្ណោះ ហើយ​វា​ក៏​អាច​វិវត្តន៍ទៅមុខបានប្រសើរដែរ ដោយសារត្រឹមដំណាក់​កាល​ដំបូង​នេះ ទទួលបានជោគជ័យទៅហើយ ដោយបានធ្វើតេស្តបង្ហាញទៀតផង។

ពួកគេបានបញ្ចូលចំណេះដឹងស្តីពីក្បាច់គុណកុងហ្វូ នៅក្នុងខួរក្បាលមនុស្សម្នាក់ ហើយបន្ថែមបង្រៀន បង្ហាត់តែបន្តិចក្នុងរយៈពេលខ្លីបំផុត ក៏សង្កេតឃើញថា មនុស្សម្នាក់នោះ ចេះស្ទាត់ និងឆាប់ចេះយ៉ាង​រហ័ស​ខុសពីការរៀនតាមធម្មតា។ តាមការស្រាវជ្រាវពីទីពិសោធន៍ HRL ដែលមានទីតាំងនៅ California បានឲ្យដឹងថា ពួកគេបានសិក្សាលើរលកសញ្ញាចរន្តនៅក្នុងខួរក្បាល រួចព្យាយាម ភ្ជាប់ជាមួយរលក​សញ្ញា​ទាំង​នោះ ទើបបិទឧបករណ៍ចរន្តទាំងនោះ ដើម្បីបញ្ចូលចំណេះដឹងចូល បន្ទាប់ទើបបង្ហាត់​បង្រៀន​បន្តិច​បន្តួច​ទៀត ក៏កាន់តែឆាប់ចេះ ឆាប់យល់ និងចាប់បានរហ័សជាងធម្មតា។

លោកវេជ្ជបណ្ឌិត Matthew Phillips បានបកស្រាយបន្ថែមថា​ នេះជាប្រព័ន្ធ ឬវិធីសាស្រ្តដំបូងមួយ ដែល​អាច​ទា​ក់ទងជាមួយខួរក្បាលមនុស្ស ជាពិសេសបញ្ចូលចំណេះដឹង, បើស្តាប់ទៅ ហាក់បីដូចជារឿងបែប​វិទ្យាសាស្រ្ត​ប្រឌិត ប៉ុន្តែនេះជាការវីវត្តន៍របស់វិទ្យាសាស្រ្តទ្រង់ទ្រាយធំមួយ ដែលត្រូវដំនើរការបន្តទៀត និង​ធ្វើឲ្យវាដំនើរការបានល្អ ដោយគ្មានបញ្ហា។ លោកជឿថា ប្រព័ន្ធនេះនឹងដំនើរការបានប្រសើរ ហើយ​អាច​ជួយ​ដល់​មនុស្សរៀនឆាប់ចេះ ឆាប់ចាំ ដូចជាការរៀនភាសាផ្សេងៗជាដើម ក៏កាន់តែងាយស្រួល។

នេះជាការជោគជ័យ ដំណាក់ដំបូងមួយ ដែលនឹងមានទៅថ្ងៃមុខទៀត ដូចនេះ យើងអាចទន្ទឹងរង់ចាំមើល​បន្ត​ទៀត​បាន ថាតើ ការវិវត្តន៍វាកាន់តែអស្ចារ្យដល់កម្រិតណាបន្តទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

shares