អស្ចារ្យមែនកូន​ខ្មែរ​មួយ​ក្រុម! អាច​ផលិត​ប្រេង​ក្រឡា ដោយ​ខ្លួនឯង​បានកំពុងទទួលបានការគំាទ្រ

រាជធានី​ភ្ន​ម​ពេញ ៖ ថ្មី​ៗ​នេះ​មានការ​កោតសរសើរ​ចំពោះ​ស្នាដៃ​កូន​ខ្មែរ​មួយ​ក្រុម ដែល​អាច​ផលិត​ប្រេង​ក្រឡា​បាន​ដោយ​ខ្លួនឯង ដែល​ផលិតផល​នេះ មិន​ទាន់​ដាក់​ឈ្មោះ​នៅឡើយ​រង​ចាំ​សុំ​ច្បាប់ ដើម្បី​ត្រៀម​ធ្វើ​ចរាចរណ៍​វាយលុក​ទីផ្សារ​ក្នុងស្រុក នៅ​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ។​

​ការ​សម្រេច​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នេះ កើត​ចេញពី​កូន​ខ្មែរ​មួយ​ក្រុម ដែល​រួម​មាន​តារា​សម្ដែង​ម្នាក់ គឺ​លោក ស្រេង ឈាង​ឡេ​ង ផង​ដែរ ដោយ​ប្រើ​រយៈពេល​ដល់​៣​ឆ្នាំ ហើយ​ចំណាយ​ទុន​រួម​គ្នា​មិន​ក្រោម​១០​ម៉ឺន​ដុល្លារ​ទេ ។​

​លោក​ស្រេង ឈាង​ឡេ​ង អ្នកឯកទេស​មួយ​រូប ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​៣​រូប បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​លោក​ប្រឡូក​ជា​តារា​សម្ដែង លោក​ធ្លាប់​ជា​អតីត​និស្សិត ផ្នែក​ឱសថ​សាស្ត្រ និង​ជំនាញ​កុមារ ទើប​លោក​និង​មិត្ត​រួម​ជំនាន់​ផ្នែក​ឱសថ​សាស្ត្រ សម្រេច​រួម​គ្នា ស្រាវជ្រាវ​បង្កើត​ជា​ប្រេង​ក្រឡា ហើយ​ស្រាវជ្រាវ​រូបមន្ត​ក្នុង​ការ​ផលិត ដោយ​ប្រើ​ឱសថ​ក្នុងស្រុក​ជា​ច្រើន​មុខ ។​

​ការ​ចាប់​យក​ការ​ផលិត​ប្រេងកូឡា​នេះ លោក​បាន​បញ្ជាក់​ថា ដំបូង​ឡើយ​ក្រុម​របស់​លោក ស្រាវជ្រាវ​ផលិត​ឱសថ​ផ្សេង​ៗ​ទេ ប៉ុន្តែ​ឱសថ​ប្រេងកូឡា​នេះ មានការ​ចំណាយ​ដើមទុន​តិច ជាង​ឱសថ​ផ្សេង​ៗ​ទៀត ទើប​ក្រុម​របស់​លោក​ច្បាម​យក​ឱកាស​នេះ បង្កើត​មុន​សិន ទម្រាំ​ឈាន​ជើង​ចូល​ដល់​ការ​ផលិត​ឱសថ​ផ្សេង​ៗ ជា​បន្តបន្ទាប់​ទៀត ។​

​ទោះជា​យ៉ាងណា កូន​ខ្មែរ​មួយ​ក្រុម​នេះ ត្រៀម​សុំ​ច្បាប់ ដើម្បី​ចរាចរណ៍​ផលិតផល​មួយ​នេះ នៅ​លើ​ទីផ្សារ​រួច​ហើយ ដោយ​ក្រោយ​ក្រសួង អនុញ្ញាត​ច្បាប់ ប្រសិនបើ​មានការ​គាំទ្រ​ខ្លាំង គឺ​ស្វែងរក​ដៃគូ​បង្កើត​ជា​រោងចក្រ ដែល​តាម​ការ​ប៉ាន់ស្មាន គឺ​ប្រើ​ដើមទុន​ជាង​១​លាន​ដុល្លារ គឺ​គ្រប់គ្រាន់ ។​

​លោក​ស្រេង ឈាង​ឡេ​ង រំពឹង​ថា ក្នុង​ពេល​ខាង​មុខ នឹង​មានកូន​ខ្មែរ​ច្រើន​ឡើង​ងាក​មក​ផលិត​ផង​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​នាំ​ចូល ក៏​ដូច​ជា​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា មាន​ផលិតផល​ប្រេង​ក្រឡា ដែល​មាន​ស្ដង់ដារ​ជា​របស់​ខ្លួន ក្នុង​នោះ​ក៏​មានការ​បែងចែក​ជា​២​ដោយឡែក​ពី​គ្នា គឺ​ប្រេង​ក្រឡា​សម្រាប់​តម្រូវ​មនុស្ស​ចាស់ និង​កូន​ក្មេង ផង​ដែរ ៕
x

Leave a Reply

Your email address will not be published. Required fields are marked *

shares