ទឺកភ្នែកស្រក់ហូរដោមិនដឹងខ្លួន បន្ទាប់ពីបងស្រីកំសត់ម្នាក់នេះលះបង់អ្វីគ្រប់បែបយ៉ាងដើម្បីព្យាបាលប្អូនស្រីដែលកំពុងមានជម្ងឺមហារីកដំណាក់កាលចុងក្រោយ…

​ប្រទេស​ចិន៖បើយោងតាម​ការចុះផ្សាយ​រប​ស់ The Paper នារី​ម្នាក់​ឈ្មោះ Cui Qiao នាងបានប្រាប់​ទៅកាន់​អ្នកសារព័ត៌មាន​ថានាងសុខចិត្តរៀបការជួយមួយនរណាម្នាក់ដែលអាចជួយចេញថ្លៃព្យាបាលប្អូនស្រីរបស់ខ្លួនពីរោគមហារីក ។ទោះបីជាមានការជួយពីសាលារៀនរបស់នាងក៏ដោយតែនៅតែមិនអាចគ្រប់ថ្លៃបានដែរ ដែល​ឪពុក​របស់​ពួកគេ​រកប្រាក់​បានត្រឹមតែ​ប្រហែល ១ ពាន់​យ័ន (១៥៦ ដុល្លារ​)ក្នុង​១​ខែ​ប៉ុណ្ណោះ ធ្វើជា​កម្មករ​អនាម័យ ខណៈ​ម្តាយ​របស់​ពួកគេ​ពិការ​ភាព។

ដូច្នេះហើយបានជាCuiមានតួនាទីជាអ្នកមើលថែ នឹងជាអ្នកដែលមានសមត្ថភាពរកលុយព្យាបាលប្អូនស្រី ពេលនោះនាងត្រូវ​លះបង់​ការងារ​របស់​នា​ង​ជា​គ្រូបង្រៀន​ថ្នាក់​មេ​ត្តេ​យ្យ ដើម្បី​មើលថែ​បង្អូន​ស្រី​តូច​របស់​នាងដែលព្យាបាលក្នុងមន្ទីពេទ្យ ទាល់តែនាងធ្វើគ្រប់មធ្យោបាយនៅតែគ្មានលុយសម្រាប់ព្យាបាលប្អូនទើបនាងសម្រេចចិត្ត ដកសម្តីដែលនាងបាននិយាយព្រោះពេលនោះទទួលលុយមូលនិធិបានតែ៥០០,០០០ យ័ន (​ស្មើនឹង ៧៨,០០០ ដុល្លារ​)ប៉ុណ្ណោះតែក្រោយពេលនាងនិយាយឃ្លាថាសុខចិត្តរៀបការជាមួយអ្នកដែលមានលុយជួយព្យាបាលជំងឺប្អូននាងស្រាប់តែលុយមូលនិធិកើនដល់ទៅ៨០០,០០០ យ័ន (​ស្មើនឹង ១២៥,១៥៦ ដុល្លារ​)ឯណោះ ។​

ហើយCui និយាយថា​៖ «​ដំបូង នាង​ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​គ្រប់គ្នា​ដឹង​ពី​ស្ថានភាព​គ្រួសារ​របស់ខ្ញុំ​ទេ ។ ប៉ុន្តែ ធាតុពិត​បាន​បង្ខំ​ខ្ញុំ​ឲ្យ​និយាយ​នូវ​ប្រយោគ​នេះ​» ។ នាង​បន្តថា​៖ «​សម្រាប់​ប្អូនស្រី​ខ្ញុំៗ នឹង​តស៊ូ​ឲ្យ​អស់ពី​សមត្ថភាព ដែល​ខ្ញុំ​អាចធ្វើ​បាន​» ។​ទោះបីជាមានលុយហើយតែពេទ្យនៅតែព្យាបាលមិនជឿព្រោះគ្មានអ្នកបរិច្ចាកសរីរាង្គដល់ប្អូនរបស់នាង នាងបានបន្តថានាងនឹងប្តូរសរីរាង្គនាងឲ្យប្អូនរបស់នាងប្រសិនជាវាដូចគ្នា ព្រោះនាងនិយាយថា៖ ខ្ញុំស្រលាញ់ប្អូនស្រីខ្ញុំណាស់ខ្ញុំសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីនាង។

Leave a Reply

Your email address will not be published. Required fields are marked *

shares