ឆ្លាតហួស ស្ត្រី​វ័យ​ចំណាស់​ម្នាក់ បង្ហាត់​ឆ្មា ៦៥​ក្បាល​ ឲ្យ​លួច​របស់​មាន​តម្លៃ​ពី​ផ្ទះ​អ្នកជិតខាង​ចុងក្រោយក៏ត្រូវ…

សហរដ្ឋ​អា​មេ​រិច៖​បើ​តាម​ការចេញផ្សាយ​របស់ World News Daily Report កាលពី​ពេល​ថ្មីៗ​នេះបានឲ្យដឹងថាស្ត្រី​វ័យ ៨៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​រង​ការ​ចោទ​​ប្រកាន់​ពីបទ បង្ហាត់​ឆ្មា​ឲ្យ​លួច​របស់​មានតម្លៃ​ពី​ផ្ទះ​អ្នកជិតខាង​។ ​ស្ត្រី​វ័យ​ចំណាស់ម្នាក់នោះមាន​ឈ្មោះ​ Ruth Gregson ​ឆ្មាដែលត្រូវគាត់បង្ហាត់ឲ្យលួចរបស់អ្នកជិតខាងមាន​ចំនួន ៦៥​ក្បាល​។

បន្ទាប់​ពី​អ្នកជិតខាង​រាយការណ៍​ថា ពួកគេ​បាត់​របស់​មានតម្លៃ​តូចៗ​ជាច្រើន​អ្នកជិតខាងក៏បានរាយការណ៍ទៅដល់ប៉ូលីសដើម្បីមកធ្វើការអន្តរាគមន៍។​ពួកគេប្រាកដក្នុងចិត្តច្បាស់ថាជាឆ្មារបស់ស្រ្តីចំណាស់ម្នាក់នោះព្រោះបន្ទាប់ពីឆ្មានោះបានចូលក្នុងផ្ទះរបស់ពួកគេ ក៏បាន​បាត់​របស់​ភ្លឺៗ​មានតម្លៃ ដូចជា​គ្រឿងអលង្ការ​ជាដើម ។​​ក្រោយពេលធ្វើការស៊ើបអង្កេតក៏​បាន​រកឃើញ​គ្រឿងអលង្ការ និង​របស់​មានតម្លៃ​ផ្សេងៗ​ទៀត​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ៦៥០.០០០​ដុល្លា​អា​មេ​រិច​នៅផ្ទះរបស់ស្រ្តីចំណាស់នោះពិតមែន ហើយគាត់ក៏បានសាភាពផងដែរ។ហើយពេលនេះស្រ្តីចំណាស់រូបនេះក៏នឹងទទួលកំហុសតាមផ្លូវច្បាប់ផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

shares