សូមជួយគាំទ្រផង ដើមត្រែងអាចច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកបាន ក្នុងមួយគុម្ពអាចកាត់បានជិត៥០ បំពង់បឺត

ភ្នំពេញ៖ នៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ តាមរយះហ្វេសប៊ុករបស់យុវជនសំរាមបានធ្វើការបង្ហោះសារមួយដែលមានខ្លឹមសារថា ចង់បង្ហាញអំពីគុណប្រយោជន៌នៃការប្រើប្រាស់ ដើមត្រែងអាចច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិក។

ហ្វេសប៊ុកបានសរសេររៀបរាប់ទាំងស្រុងថា ដើមត្រែងអាចច្នៃប្រើជំនួសបំពង់បឺតប្លាស្ទិកបានក្នុងមួយគុម្ពអាចកាត់បានជិត៥០ បំពង់បឺតដូចច្នេះយើងគួរតែចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកទាំងអស់គ្នាយុវជនសំរាមនឹងដាំ អោយបានច្រើន ទុកយកមកកាត់លក់តាមហ៊ាងកាហ្វេ អាចកម្មង់បានចាប់ពីពេលនេះតទៅ​ Comment&Inbox សូមចូលរួមចែករំលែកពត៌មាននេះផង។

បន្ទាប់ពីបានឃើញសារនេះធ្វើឲ្យមានអ្នកចាប់អារម្មណ៌ចំពោះគំនិតមួយនេះយ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *