ពិតទេ? លោក សុវណ្ណ រិទ្ធី បានចែកផ្លូវគ្នាជាមួយនឹងភរិយារបស់លោក គឺលែងមានអ្វីពាក់ពន្ធ័គ្នាទៀតហើយ…

កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ មជ្ឈដ្ឋាន​មហាជន​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ច្រើន​ បានមានការ​ភ្ញាក់ផ្អើល​ និង​ងឿងឆ្ងល់​ជាខ្លាំង​ ខណៈដែល​លោក​ សុវណ្ណ​ រិទ្ធី​ អគ្គ​នាយក​សារព័ត៌មាន​ TVFB​ បានបង្ហោះរូបជាមួយ​ភរិយា​នៅលេី​ទំព័រ​ហ្វេសបុក​ផេក​ជាផ្លូវការ​របស់​ខ្លួន​ អមជាមួយ​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«មនុស្ស​ស្រី​ម្នាក់​នេះ​ មិនមែន​ជា​ភរិយា​របស់​ខ្ញុំ​ទៀត​ឡេីយ​ ខ្ញុំ​ជាមួយ​នឹង​គាត់​បានចែកផ្លូវគ្នា​រួចហើយ​ ហេីយ​បងប្អូន​ទាំងអស់​មិនបាច់សួរខ្ញុំថា​ ហេតុ​អ្វី​បាន​ជា​ចែក​ផ្លូវ​គ្នា​ គ្រប់​យ៉ាង​គឺពួក​ខ្ញុំ​រស់នៅ​ជាមួយ​គ្នា​មិនចុះ​សម្រុង»។

ទន្ទឹម​នឹង​រឿង​រ៉ាវ​ខាង​លើ​នេះ​ដែរ​ ភរិយា​របស់​លោក​ សុវណ្ណ​ រិទ្ធី​ ដែលមាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Meas Socheata ក៏បាន​បង្ហោះសារ​ផងដែរ​ថា៖​«ខ្ញុំ​ជា១នឹងគាត់​ គឺលែងមាន​អ្វី​ពាក់ព័ន្ធ​គ្នាទៀតហេីយ»។ ជាមួយ​គ្នា​នេះដែរ​ ក៏មាន​នារី​ម្នាក់​ ក៏បាន​ចូលរួម​បញ្ចេញ​ជា​មតិ​យោបល់​លេីកឡេីង​ថា៖​ «យល់បងផុសហើយ បងផុសព្រោះចង់ដឹងថា​ មានមនុស្សប៉ុន្មាននាក់​ ដែលចាប់អារម្មណ៍រឿងនេះ? វេបសាយណាខ្លះផ្សាយពីរឿងនេះ ខ្ញុំជឿថាមានច្រើនជាងបងផុសពីបញ្ហាជនរងគ្រោះ​ ដោយសារទឹកជំនន់ព្រោះមនុស្សយើងមួយចំនួនចូលចិត្តតាមដានតែរឿងគ្រួសារគេ​ ឡើងក្លាយជាតុលាការ​facebook​ហើយ»។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *