ពិតជាអស្ចារ្យមែន ! រូបមន្តឱសថបុរាណថៃដ៏ស័ក្តិសិទ្ធនេះសម្រាប់ព្យាបាលបានជំងឺហឺត ក្អក ជំងឺរលាកទងសួត ជំងឺបេះដូងយ៉ាងឆាប់រហ័ស
អាឡែស៊ី ការឆ្លងមេរោគ និងការជក់បារីគឺជាមូលហេតុចម្បងដែលបណ្តាលឱ្យកើតជំងឺហឺត ជំងឺសួត ក្អក ជំងឺរលាកទងសួត និងជំងឺបេះដូង។ ខាងក្រោមនេះជារូបមន្តបុរាណថៃ ដែលគេប្រើប្រាស់សម្រាប់ព្យាបាលជាយូរយារណាស់មកហើយសម្រាប់ប្រភេទជំងឺខាងលើ។
* គ្រឿងផ្សំ
- ខ្ទឹមបារាំងក្រហម កន្លះគីឡូក្រាម
- ស្ករសកន្លះគីឡូក្រាម
- ទឹកក្រូចឆ្មា ២ គ្រាប់
- ទឹក ១ លីត្រកន្លះ
- ទឹកឃ្មុំ ៧ ស្លាបព្រាបាយ
* របៀបធ្វើ
រំងាស់ស្ករសឱ្យចេញជាពណ៌ត្នោតដោយបើកភ្លើងល្មម បន្ទាប់មកកាត់ខ្ទឹមបារាំងក្រហមដាក់ចូល និងចាក់ទឹកមួយលីត្រកន្លះចូល។ រួចបើកភ្លើងដាំម្តងទៀតរហូតឱ្យវាហួតសល់ ១/៣។ បន្ទាប់មកទុកឱ្យត្រជាក់ រួចច្របាច់ក្រូចឆ្មា ២ គ្រាប់ចូល និងចាក់ទឹកឃ្មុំចូល ៧ ស្លាបព្រាបាយ។ ចាក់វាចូលក្នុងកែវមួយ ទុកចោលមួយយប់។
* របៀបប្រើ
សម្រាប់មនុស្សធំ ទទួលទាន ១ ស្លាបព្រាបាយ មុនឬក្រោយអាហារពេលព្រឹក ឥតបញ្ហា។ ពិសាបែបនេះរហូតទាល់តែអាការៈជំងឺជាសះស្បើយទាំងស្រុង។ សម្រាប់កុមារ គួរឱ្យទទួលទាន ១ ស្លាបព្រាបាយដូចគ្នារាល់ព្រឹក ប៉ុន្តែត្រូវពោះទទេរជាមុនសិន៕