បន្ទាប់ឪពុកស្លាប់ ម្តាយចិត្តខ្មៅរត់ចោលកូន ទុកឲ្យក្មេងស្រីអាយុ១០ឆ្នាំ ក្លាយជាមេគ្រួសារចិញ្ចឹមប្អូនៗតូច២នាក់យ៉ាងវេទនា
វាជាសិទ្ធិរបស់កុមារគ្រប់ៗរូប ក្នុងការចំណាយពេលរបស់ពួកគេ តាមរយៈការលេងសប្បាយៗ និងរីករាយជាមួយមិត្តភក្តិ ខណៈពេលទៅសាលាក្រេបយកចំណេះវិជ្ជាសម្រាប់អនាគតរបស់ពួកគេ ។ ប៉ុន្តែសម្រាប់ក្មេងស្រីដ៏កំសត់ម្នាក់នេះ ដែលមានឈ្មោះថា Xiao Ying អាយុ ១០ ឆ្នាំ និងប្អូនតូចៗរបស់នាង ឃើញហើយស្ទើរធ្វើឲ្យអ្នកស្រក់ទឹកភ្នែកពុំខាន ។ នាងនៅក្មេងខ្លី ហេតុនេះគ្មានជំរើសអ្វីក្រៅពីធ្វើជាមេគ្រួសារទេ បន្ទាប់ពីឪពុករបស់ពួកគេបានស្លាប់ចោល ខណៈម្តាយរបស់ពួកគេបានបោះបង់ចោលពួកគេទៀតផងនោះ ។
ក្មេងស្រីនេះរស់នៅជាមួយបងប្អូនបង្កើតរបស់នាងនៅក្នុងភូមិតូចមួយនៅ Nantang ។ សព្វថ្ងៃនេះ នាងតូចបានរាប់រងដាំស្ល និងធ្វើកិច្ចការផ្ទះគ្រប់បែបយ៉ាង ជំនួសឲ្យឪពុកម្តាយរបស់នាងដែលបានបាត់បង់ ។ ពីរបីឆ្នាំកន្លងមកនេះ មុនឪពុករបស់នាងបានស្លាប់ដោយសារជំងឺមហារីក ហើយម្ដាយដែលមិនទទួលខុសត្រូវរបស់នាង បានរត់យករួចខ្លួន ហើយទុកឱ្យពួកគេរស់ខ្វះភាពកក់ក្តៅតែជាមួយឪពុក ។
សព្វថ្ងៃនេះ Xiao រស់នៅក្នុងជីវិតដ៏លំបាក ជាមួយប្អូនប្រុសតូចៗ២នាក់របស់នាង ប៉ុន្តែនាងមិនដែលគិតពីការបោះបង់ចោលអំពីជីវិតកំសត់នេះឡើយ និងតស៊ូមើលថែប្អូនៗយ៉ាងកក់ក្តៅ ។
ពូរបស់ពួកគេមានឈ្មោះថា Xiao Ying បានជំរុញឲ្យប្អូនប្រុសទាំងពីរនាក់របស់នាង ទៅគេសុំចិញ្ចឹម ប៉ុន្តែនាងបានប្រឆាំងជាដាច់ខាត ។ នាងមិនអនុញ្ញាតឱ្យអ្នកដទៃយកបងប្អូនរបស់នាងចេញឡើយ ហើយបានស្បថថានាងអាចធ្វើជាម្តាយនិងជាឪពុករបស់ពួកគេបាន ។នាងនឹងបង្រៀនពួកគេនូវអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការដឹង រួមទាំងវិធីដុសធ្មេញ និងខិតខំរៀនសូត្រផងដែរ ។ ទោះយ៉ាងណា សព្វថ្ងៃនេះ ក្មេងកំព្រាទាំងបីនាក់ កំពុងរស់នៅជាមួយពូរបស់ពួកគេ ។
ប៉ុន្តែ សម្រាប់ Xiao Ying នាងមានតួនាទីការងារដ៏ច្រើន ដើម្បីធ្វើការជារៀងរាល់ថ្ងៃ ។ ពុំត្រឹមតែប៉ុណ្ណឹង នាងជាសិស្សគំរូម្នាក់នៅឯសាលារៀនរបស់នាងទៀតផង ។ពេលឮរឿងរ៉ាវដ៏ខ្លោចចិត្តរបស់ Xiao, ខាងសាលារៀនក៏រៀបចំពិធីផ្តល់អំណោយមួយសម្រាប់នាងផងដែរ ។ មនុស្សជាច្រើនដែលមានក្តីអាណិតអាសូរខ្លាំង បានបរិច្ចាគលុយកាក់ និងសម្ភារៈប្រចាំថ្ងៃសម្រាប់ក្មេងព្រាដ៏គួរឲ្យសរសើរនេះ បន្ទាប់ពីបានដឹងអំពីស្ថានភាពដ៏សោកសៅរបស់នាង ៕