យុទ្ធនាការរៀបចំសណ្តាប់ធ្នាប់ «លក់ដូរលើចិញ្ចើមផ្លូវ» របស់អាជ្ញាធរពិតជាសាហាវពេកហើយ! (វីដេអូ)
ប្រទេសចិន៖បើយោងតាមវីដេអូដែលបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមទាក់ទងទៅនឹងអ្នករៀបចំសណ្តាប់ធ្នាប់។ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការផ្ទុះកំហឹងជាខ្លាំង គ្រាន់តែបានឃើញការចែករំលែកជាថ្មីៗនេះភ្លាម ចំពោះទង្វើរបស់កងកម្លាំងសណ្តាប់ធ្នាប់ទីក្រុងមួយ ក្នុងប្រទេសចិន ដែលបានប្រើ «ធម៌ក្តៅ» មកលើពួកអាជីវករលក់ដូរលើចិញ្ចើមផ្លូវដែលត្រូវបានហាមឃាត់លក់ដូរ ។
ប៉ូលីសសណ្ឋាប់ធ្នាប់ម្នាក់ បានប្រើដំបងមួយ ដើរវាយកម្ទេចអ៊ីវ៉ែអ៊ីវ៉ាន់លក់ដូររបស់អាជីវករ ស្ថិតនៅលើចិញ្ចើមផ្លូវគ្មានប្រណីដៃឡើយ ហើយខណៈពេលនោះផងដែរ ក៏គ្មានឃើញក្រុមអាជីវករណាម្នាក់ហ៊ានចេញមុខមកតតាំងជាមួយឡើយ ។មិនត្រឹមតែប៉ុណ្ណោះពួកគេបានប្រើញញូរនៅនឹងដៃ បាននាំគ្នាវាយកម្ទេចរបស់របរ នៅតាមតូបលក់ម្ទេស, តូបលក់ត្រី និងតូចលក់ដូរសាច់ ចំណីអាហារដទៃៗទៀត ក៏ត្រូវវាយកម្ទេចរាយប៉ាយដូចគ្នាផងដែរ ។ នេះប្រហែលជាគេប្រាប់ហើយមិនព្រមស្តាប់បានជាប៉ូលីសធ្វើបែបនេះទៅលើអាជីករលក់។